រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលខេត្ត លោក នាយកទីចាត់ការ អង្គភាពសាលាខេត្ត លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
កិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
១.ស្នើសុំអនុម័តលើសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៥៣
២.ផ្សព្វផ្សាយប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការទទួលស្គាល់សមាសភាពប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តបាត់ដំបង
៣.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២
៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
៥.ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់ជូនមន្រ្ដីរាជការសាលាខេត្ត ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៣
៦.សំណួរ ចម្លើយ និងការបញ្ចេញមតិយោបល់
៧.បញ្ហាផ្សេងៗ
៨.ប្រសាសន៍បូកសរុប និងផ្ដាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាខេត្ត៕