កម្ពុជា-ហ្វាំងឡង់ ពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងស្ថានភាពនយោបាយរបស់កម្ពុជាក្រោយការបោះឆ្នោតសកល ឆ្នាំ២០២៣
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ និងបានពិភាក្សា អំពីស្ថានភាពនយោបាយរបស់កម្ពុជាក្រោយការបោះឆ្នោតសកល ឆ្នាំ២០២៣។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីផងដែរ៕