ស្ពានកោះពេជ្រ-កោះនរា បើកឱ្យដំណើរការជាបណ្តោះអាសន្ន ចំថ្ងៃខួបចម្រើនជន្មាយុសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ជាថ្ងៃខួបចម្រើនជន្មាយុសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ ហើយដើម្បីជាចំណងដៃក្នុងថ្ងៃដ៏ពិសេសនេះ សម្តេចធិបតីបានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរជាបណ្តោះអាសន្នស្ពានស្ពានកោះពេជ្រ-កោះនរាដើម្បីកាត់បន្ថយការកកស្ទះចរាចរ ចាប់ពីថ្ងៃ២០ ខែតុលានេះតទៅ។
សូមរំលឹកថា ស្ពានកោះពេជ្រ-កោះនរាមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០៦ម៉ែត្រ មាន ៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ានស្មានត្រូវប្រើប្រាស់រយៈពេល ៣៥ខែ ដើម្បីស្ថាបនា និងបានចំណាយទុនវិនិយោកប្រមាណ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC ក្រោមការគ្របគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕