**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងស្តីពីសម្ព័ន្ធភាពកម្មវិធីអាហារតាមសាលារៀន នៅមជ្ឈមណ្ឌលសន្និសីទ នៃទីក្រុងប៉ារីស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងស្តីពីសម្ព័ន្ធភាពកម្មវិធីអាហារតាមសាលារៀន(School meal Coalition) ផ្ដោតលើ ការវិនិយោគលើមនុស្សជំនាន់ក្រោយ «ធនធានមនុស្ស ប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព និងសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការផ្តល់អាហារតាមសាលារៀន» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ១៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ នាទីក្រុងប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំជាសាកលលើកដំបូងនៃសម្ព័ន្ធកម្មវិធីអាហារតាមសាលារៀននេះផ្តោតលើការវិនិយោគលើមនុស្សជំនាន់ក្រោយ៖ ធនធានមនុស្ស ប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព និងសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការផ្តល់អាហារតាមសាលារៀន។

កិច្ចប្រជុំលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមការរៀបចំរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោកប្រធាននាធិបតីបានចាត់តំណាងរបស់លោក គឺលោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការអឺរ៉ុប និងការបរទេសជាតំណាង គួររំលឹកផងដែរថាការបង្កើតសម្ព័ន្ធភាពនៃអាហារតាមសាលារៀននេះ ត្រូវបានកើតចេញពីការជជែកដេញដោលកម្រិតខ្ពស់ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ប្រធានាធិបតីនៃសាធារណរដ្ឋហុងឌូរ៉ាស និងនាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក។

លោកស្រីរដ្ឋលេខាធិការ តំណាងលោកប្រធានាធិបតីសាធារណៈរដ្ឋបារាំង សង្កត់ធ្ងន់ទៅលើសារប្រយោជន៍នៃកម្មវិធីអាហារតាមសាលារៀន ដែលនោះមិនត្រឹមតែផ្តល់ដល់កុមារនូវឱកាសទទួលបានការសិក្សារៀនសូត្រនោះទេ តែវាបានផ្តល់ជាគុណប្រយោជន៍ជាច្រើនដូចជា៖ សុខភាព និងអាហារូបត្ថម្ភ បរិវត្តកម្មប្រព័ន្ធស្បៀងអាហារ សកម្មភាពបរិស្ថាន ការពង្រឹងសន្តិភាព សមធម៌ និងសមភាព និងកំណើនសេដ្ឋកិច្ច។

លោកស្រីក៏បានរំលឹកពីគោលបំណងនៃកិច្ចប្រជុំនេះដែលមានដូចខាងក្រោម៖
១. បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសនានាក្នុងការពង្រីក និងវិនិយោគក្នុងកម្មវិធីអាហារតាមសាលារៀន ដោយផ្តល់ឱកាសដល់កុមារគ្រប់រូបនៅជុំវិញពិភពលោកទទួលបាននូវកម្មវិធីនេះ។
២. បង្ហាញភាពជាអ្នកដឹកនាំនៃស្ថាប័នក្នុងតំបន់ និងបង្ហាញពីចក្ខុវិស័យក្នុងតំបន់ និងការប្តេជ្ញាចិត្តជាក់ស្តែងកម្រិតជាតិ ដែលកើតចេញពីកិច្ចប្រជុំថ្នាក់តំបន់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣។
៣. ជួយសម្រួលដល់ការប្រកាសរបស់ដៃគូ ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆតាទាក់ទងនឹងកម្មវិធីអាហារតាមសាលារៀន សកម្មភាពអាកាសធាតុ និងការអប់រំ។
៤. បង្ហាញកម្មវិធីនយោបាយច្បាស់លាស់ សំដៅលើកកម្ពស់គុណភាពកម្មវិធី។
៥. ដាក់កម្មវិធីអាហារតាមសាលាក្នុងរបៀបវារៈជាសាកល ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនដែលកំពុងជួបប្រទះ និងការផ្លាស់ប្តូរគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព ដែលរួមមានសន្តិភាព សាមគ្គីភាពសង្គម និងស្ថិរភាពសកល។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង និងសាធារណរដ្ឋហ្វាំងឡង់ ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង។«ការប្រារព្ធ វេទិកាសកលនេះ ជាសក្ខីកម្មនៃការប្តេជ្ញាចិត្តរួមគ្នា របស់ថ្នាក់ដឹកនាំពីបណ្ដាប្រទេស៩០ និងដៃគូអភិវឌ្ឍន៍៩៨ ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ភ្នាក់ងារផ្តល់ជំនួយ អង្គការជាតិ-អន្តរជាតិ និងអ្នកស្រាវជ្រាវ ដើម្បីបង្កើនការផ្តល់អាហារតាមសាលារៀនឡើងវិញ និងការផ្លាស់ប្តូរសេវាអប់រំ ក្នុងសតវត្សរ៍ទី២១»។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ «រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីបង្កើតជាសំណាញ់សុវត្ថិភាពសម្រាប់កុមារមកពីគ្រួសារក្រីក្រ ងាយរងគ្រោះ ដែលកំពុងប្រឈមបញ្ហា អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ។ កម្មវិធីនេះ ក៏បានផ្តល់អាហារូបត្ថម្ភបន្ថែម និងជួយកុមារបំបាត់ភាពស្រេកឃ្លានក្នុងរយៈពេលខ្លី ដែលអាចឱ្យពួកគេមករៀនបានទាន់ពេលវេលា កាត់បន្ថយអវត្តមាន ចូលរួមសកម្មភាពរៀនសូត្របានល្អ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនអត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សាផងដែរ»។បន្ថែមពីនោះ«ក្រៅពីកម្មវិធីផ្ដល់អាហារតាមសាលារៀន រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក អនុវត្តកម្មវិធីផ្ដល់អាហារូបករណ៍ជាស្បៀង ពីឆ្នាំ២០០៤-២០១៩ និងបានពង្រីកកម្មវិធីផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ ពីឆ្នាំ២០១១-២០១៨ ជូនដល់សិស្សរៀនថ្នាក់ទី៤-ទី៦ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ។ កម្មវិធីផ្ដល់អាហារូបករណ៍ជាស្បៀង និងជាសាច់ប្រាក់នេះ ត្រូវបានផ្ទេរជូនរាជរដ្ឋាភិបាលជាបណ្ដើរៗ ចាប់ពីឆ្នាំ២០១៥ រហូតផ្ទេរបញ្ចប់ទាំងស្រុងនៅឆ្នាំ២០១៩ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ឆ្នាំ២០១៥-២០២១។ កម្មវិធីនេះ ក៏បានរួមចំណែកដល់ការជំរុញឱ្យកុមារ មកចុះឈ្មោះចូលរៀនប្រកបដោយសមធម៌ ពង្រឹងប្រសិទ្ធភាព និងគុណភាពអប់រំ បង្កើនការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។ រាជរដ្ឋាភិបាល ក៏បានចូលរួមបដិភាគជាអង្ករប្រមាណ ២ពាន់តោនក្នុងមួយឆ្នាំដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់អនុវត្តកម្មវិធីរួមគ្នា និងបំពេញបន្ថែមនូវរាល់តម្រូវការចាំបាច់ដទៃទៀត»។

គួរបញ្ជាក់ផងដែរថា កម្ពុជា បានចូលជាសមាជិកសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន នៅថ្ងៃទី២៣ សីហា ២០២១ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តកម្មវិធីជាតិក្នុងសាលារៀនគោលដៅ ៤២៧ មានសិស្សទទួលផល ១១៣,៣២នាក់ ស្រី ៥៥,៥២នាក់ នៅតាមខេត្ត ១០ និងក្រុង ស្រុក ២៣។ ជាមួយគ្នានេះ កម្មវិធីស្បៀងអាហារពិភពលោក ក៏បានបន្តចូលរួមអនុវត្តកម្មវិធីជាតិក្នុងសាលារៀនគោលដៅ ៦៨៧ មានសិស្សទទួលផល ១៨៦,០៥នាក់ ស្រី៩០,៥៣នាក់ នៅតាមខេត្ត ៥ និងក្រុង ស្រុក ២៥។ គោលដៅទាំងនោះ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិផ្តល់អាហារតាមសាលារៀន ដោយរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ សម្រាប់ការពង្រឹងភាពជាម្ចាស់លើការអនុវត្តកម្មវិធី ចំពោះការប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលនឹងឈានទៅប្រើប្រាស់ថវិកាជាតិទាំងស្រុង ក្រោយឆ្នាំ២០២៨ និងពង្រីកគោលដៅ ឱ្យកាន់តែទូលំទូលាយ ៕

អត្ថបទដែលជាប់ទាក់ទង