ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារឥស្សរជនជ័យលាភី
ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ និងគោរមងារ សន្តិបណ្ឌិត ជូនដល់ឥស្សរជនជ័យលាភី ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំនួន ០៤រូប នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លន់ លឹមថៃ លេខាធិការគណ:កម្មការទី៣ នៃរដ្ឋសភា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ៕