អន្តរគណៈកម្មការដឹកនាំដោយឯកឧត្តម ឈាង វុន ជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា អន្តរគណៈកម្មការ ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ គណៈកម្មការជំនាញនានា របស់រដ្ឋសភា ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីជំនួយការ។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានាថ្ងៃនេះមានគោលបំណងចង់អោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ជម្រាបជូនដល់អន្តរគណៈ កម្មការអោយបានយល់កាន់តែទូលំទូលាយបន្ថែមទៀត ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ៕