**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត**រដ្ឋមន្រ្តីសុខាភិបាល៖ អ្វីៗស្ថិតនៅលើការគិត ចិត្តគំនិត និងសកម្មភាព ចិត្តនាំឱ្យការគិតនឹងធ្វើជាសកម្មភាព ដូច្នេះការលត់ដំចិត្តឱ្យបានល្អ យើងនឹងដើរផ្លូវល្អប្រសើរ និងអាចកែប្រែបាន

វៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ផាម មីញជីញ បានអបអរសាទរសាជាថ្មីចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់។ ឯកឧត្តម ផាម មីញជីញ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាមកំពុងតែរៀបចំចាំទទួលដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី ម្តងទៀតជាលើកទី៤ បន្ទាប់ពីជំនួបចុងក្រោយ ក្នុងឱកាសនៃការចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក ព្រមទាំងបានរំឭកផងដែរអំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ជាពិសេសការពិភាក្សាអំពីការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។

ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេស ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យ ការពារជាតិ, សន្តិសុខ, និងការអនុវត្តច្បាប់ ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង