**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់

រដ្ឋមន្ត្រីអប់រំ៖ កម្ពុជាមានសិស្ស៣សែននាក់ ទទួលបានកម្មវិធីអាហារនៅសាលារៀន តាមរយៈបណ្ណក្រីក្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើកុមារមកពីគ្រួសារក្រីក្រមកទល់នឹងពេលនេះ កម្ពុជាមានសិស្សានុសិស្សចំនួន៣សែននាក់ ទទួលបានកម្មវិធីអាហារនៅតាមសាលារៀន ដែលមានបណ្ណក្រីក្រ។

ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី អាហ្វស្ហាន ខាន (Afshan Khan) ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួល នៃអង្គការ Scaling Up Nutrition (SUN) Movement កាលពីថ្ងៃទី១៨តុលា នាទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែថា ការរៀបចំកម្មវិធីអាហារតាមសាលារៀនមានគោលបំណង ជួយដល់កុមារមកពីគ្រួសារក្រីក្រមិនមានអាហារបរិភោគប៉ុណ្ណោះទេ តែដើម្បីជួយជំរុញការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុកមានដូចជា៖ ត្រី សាច់ បន្លែ ផ្លែឈើ របស់ប្រជាកសិករនៅក្នុងមូលដ្ឋានតែម្ដង ហើយនៅកម្ពុជា បញ្ហាក្រិន គឺជាអ្វីដែលត្រូវដោះស្រាយជាចាំបាច់ នាដំណាក់កាលនេះ។ កុមារក្រិនធ្វើឱ្យការសិក្សារបស់ពួកគេមានការលំបាក ហើយការផ្ដល់អាហារតាមសាលារៀន ក៏បានទាក់ទាញកុមារក្រីក្រមកសាលារៀនផងដែរ ព្រោះវាជាទម្រង់មួយនៃប្រព័ន្ធសុវត្ថិភាពសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាមានបទពិសោធជាច្រើនពាក់ព័ន្ធកម្មវិធីអាហារតាមសាលារៀនេះ ដោយអនុវត្តស្របតាមនិយាមអន្តរជាតិពាក់ព័ន្ធនឹងស្ដង់ដារកាឡូរីសម្រាប់កុមារតាមអាយុ ព្រមទាំងគោរពបាននូវគោលការណ៍នៃលក្ខខណ្ឌទាំងបី សម្រាប់អាហារប្រកបដោយចីរភាពដែលនោះគឺ៖ ១.អាហារត្រូវមានរសជាតិឆ្ងាញ់ពិសា, ២. អាហារមិនត្រូវបំផ្លាញដល់ផែនដី និង ៣.អាហារត្រូវមានសារធាតុចិញ្ចឹមស្របតាមស្ដង់ដារ៕

អត្ថបទដែលជាប់ទាក់ទង