**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

លោកជំទាវ មិថុនា ភូថង សន្យា​ផ្ដល់​ថវិកា ​៤លានរៀល​ដល់​សិស្សជាប់​និទ្ទេសA នៅខេត្តកោះកុង

ភ្នំពេញ៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ វិច្ឆិកា​ខាង​មុខ​នេះ។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​នៃ​ខេត្ត​កោះកុង​ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ លោក​ស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​​ នឹង​ផ្ដល់​ថវិកា​ ៤​លាន​រៀល​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស A។

ឆ្នាំ​នេះ ជា​ឆ្នាំ​ទី១០ហើយ ដែល​ក្រសួង​អប់រំ​​ យុវជន និង​កីឡា បាន​ធ្វើ​កំណែ​ទម្រង់​​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ក្រោម​ពាក្យ​ស្លោក «អ្នកចេះ គឺ​ជាប់»។ ដើម្បី​ជំរុញ​ដល់​សិស្សានុសិស្ស​ថ្នាក់ទី១២ នៃ​ខេត្ត​កោះកុង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​ខាង​មុខ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត​កោះកុង​ បាន​លើកឡើងដូច្នេះ៖ «សូម​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុង​ការ​ប្រឡង​ដោយ​យក​ចំណេះដឹង​ សមត្ថភាព​ផ្ទាល់ខ្លួនជាមូលដ្ឋាន»។​

បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កោះកុង ក្នុង​ករណី​សិស្សានុសិស្ស​នៃ​ខេត្ត​កោះកុង ទទួល​បាន​និទ្ទេស​ A ក្នុង​ការ​ប្រឡង​សម័យ​ប្រឡង ៦ វិច្ឆិកា ២០២៣នេះ លោកជំទាវអភិបាល​ខេត្ត​ នឹង​ឧបត្ថម្ភ​ថវិកា ៤លាន​រៀល ក្នុង​ម្នាក់​ផងដែរ។

សូម​បញ្ជាក់ថា កាល​ពី​ឆ្នាំ​២០២២ ខេត្ត​កោះ​កុង​ មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៥ នាក់ ខណៈ​រាជធានីភ្នំពេញ មាន​សិស្ស​ជាប់​និទ្ទេស A ច្រើនជាងគេ គឺ​ ២៦៨នាក់ ៕

អត្ថបទដែលជាប់ទាក់ទង