សាលាចំនួន ៦ ក្នុងខេត្តប៉ៃលិន ទទួលបានកូនឈើ យកទៅដាំដើម្បីភាពបៃតងស្អាត បរិស្ថានល្អ នៅតាមសាលារៀន
ភ្នំពេញ៖ លោក គង់ ចាន់ថា ប្រធានមន្ទីរបរិស្ថាន បានចែកជូនកូនឈើចំនួន ១៨០ដើម ដល់សាលាចំនួន ៦ នៅក្នុងខេត្តប៉ៃលិន សម្រាប់យកទៅដាំដុះក្នុងបរិវេណសាលារៀន ដើម្បីបន្ថែមភាពបៃតងស្អាតនៅតាមសាលារៀន និងផ្តល់បរិយកាសល្អ និងបរិស្ថានស្អាតដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមសាលារៀនទាំងនោះ ។ ការផ្តល់ជូននេះ ធ្វើឡើងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តប៉ៃលិន។
ការផ្តល់ជូនកូនឈើរបស់មន្ទីរបរិស្ថាននេះ គឺអនុលោមទៅតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដែលបានចង្អុលទិសដៅការងារអាទិភាពឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ។
សូមជម្រាបជូនថា សាលាចំនួន៦ ដែលទទួលបានកូនឈើពីមន្ទីរបរិស្ថានខេត្តប៉ៃលិនរួមមាន៖
១- សាលាបឋមសិក្សាភ្នំដំបង -កូនក្រញូង = ១០ដើម-កូន បេង = ១០ដើម-កូន ក្ងោក = ១០ដើម។
២- សាលាបឋមសិក្សាក្រចាប់-កូនក្រញូង = ១០ដើម-កូន បេង = ១០ដើម-កូន ក្ងោក = ១០ដើម។
៣- សាលាបឋមសិក្សាក្រចាប់លើ-កូនក្រញូង = ១០ដើម-កូន បេង = ១០ដើម-កូន ក្ងោក = ១០ដើម។
៤- សាលាបឋមសិក្សាអូរខ្ទីងមាស-កូនក្រញូង = ១០ដើម-កូន បេង = ១០ដើម-កូន ក្ងោក = ១០ដើម។
៥- សាលាបឋមសិក្សាពេជ្រគីរី-កូនក្រញូង = ១០ដើម-កូន បេង = ១០ដើម-កូន ក្ងោក = ១០ដើម។
៦- សាលាបឋមសិក្សាទឹកផុស-កូនក្រញូង = ១០ដើម-កូន បេង = ១០ដើម-កូន ក្ងោក = ១០ដើម។
លទ្ធផលសរុបទាំង ០៦សាលា៖-កូនក្រញូង = ៦០ដើម-កូន បេង= ៦០ដើម-កូន ក្ងោក = ៦០ដើម សរុបកូនឈើ= ១៨០ដើម៕