**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

តើការកើតគីសក្រពេញគល់រោម លើខ្នង ឬលើខ្លួន ត្រូវព្រួយបារម្ភឬទេ?

សុខភាព៖ គីសក្រពេញគល់រោម(Kyste Sébacé) គឺជាប្រភេទគីសដែលកើតឡើង ដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម្យ៉ាង (Accumulation de sébum sous la peau) ដែលស្ថិតជាប់ជាមួយរោមលើស្បែកនៃរាងកាយខ្លួនយើង ជាពិសេសលើខ្នង។

ក) មូលហេតុ៖
ការកកស្ទះនេះបង្កឡើងដោយមេរោគ ក្អែល ឬក៏ធូលី និងកំទេចកំទីល្អិតៗផ្សេងៗ ដែលជាប់នៅលើរាងកាយ និងកត្តារួមផ្សំដទៃទៀត ដូចជាស្ត្រេស កម្តៅព្រះអាទិត្យ ការជក់បារីជាដើម។

ខ) រោគសញ្ញា៖
កើតឡើងមានលក្ខណៈដូចជា កន្ទួលលើស្បែក រឹងពណ៌សឬលឿង។ ក្នុងដំណាក់កាលដំបូង វាមិនបង្កឱ្យឈឺចាប់អ្វីទេ ក៏ប៉ុន្តែពេលគ្មានការថែទាំ និងព្យាបាលត្រឹមត្រូវ ដុំគីសនេះនឹងវិវត្តន៍ទៅជាកន្ទួលក្រហមធំឡើងៗ និងមានសភាពឈឺចាប់ ហើយករោគ ឬធ្លាយហូរទឹករងៃ អាចមានក្លិនស្អុយចេញមកក្រៅ។

គ) ការព្យាបាល៖
វិធីព្យាបាលប្រែប្រួលទៅតាមការវិវត្តន៍របស់គីស
– ករណីគីសនៅតូចជាង 1 សង់ទីម៉ែត្រ មិនមានការរំខានឬឈឺចាប់ គេអាចតាមដានមួយរយៈសិនបានដោយគ្រាន់តែសម្អាតរាងកាយដោយសាប៊ូធម្មតាកុំអោយរលាកនិង បង្ករោគ (infection et puis abcès ) និង តាមដាន។
– ករណីរីកធំត្រូវព្យាបាលដោយវះកាត់យកចេញឲ្យបានទាំងមូល កុំឲ្យរហែកស្រោមព្រោះវានឹងអាចកើតឡើងវិញ។
– ក្នុងករណីមានការរលាកនិងឡើង Abcès គេត្រូវព្យាបាលដោយវិធីវះកាត់យកចេញ និងចំហមុខរបូស លាងសម្អាតរូតអស់ខ្ទុះនិងប្រើប្រាស់ថ្នាំសម្លាប់មេរោគបន្ថែម រួចអាចដេរភ្ជិតមុខបន្ថែមទៀត។

ឃ) ការការពារ៖
– ត្រូវអនាម័យខ្លួនប្រាណដោយការលាង ជម្រះក្អែល ឬភាពកខ្វក់ក្រោយពីបញ្ចប់ការងារប្រចាំថ្ងៃ
– មិនត្រូវស្លៀកពាក់តឹងចង្ទៀតពេក
– ព្យាយាមជ្រើសរើសយកក្រណាត់ ឬសម្លៀកបំពាក់ណា ដែលអាចជួយឲ្យស្បែកមានខ្យល់ចេញចូលបានស្រួល មិនធ្វើឲ្យក្តៅស្អុះស្អាប់ដល់ស្បែករបស់យើងទេ។

ប្រសិនបើលោក លោកស្រីមានបញ្ហាប្រឈមដូចខាងលើនេះ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យ និងវិធីសាស្ត្រនៃការព្យាបាលឲ្យបានឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង