**ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកងនិងទូកកមួងចូលរួមប្រកួត៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីមានជាង២ម៉ឺននាក់**ឯកឧត្តម ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញសមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព**សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន**អភិបាលខេត្តតាកែវ ស្នើគណៈប្រតិភូក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី សិក្សាគម្រោងវិនិយោគកសិឧស្សាហកម្ម និងកែឆ្នៃផលិតផល នៅខេត្តតាកែវ**រដ្ឋបាលខេត្តប៉ៃលិន រៀបចំវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**កាកបាទក្រហមកម្ពុជា រៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “យុវជនការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងសន្តិភាព”**ឧត្ដមសេនីយ៍ទោ មៀច សាមុត បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨១ កងពលតូចអន្តរាគមន៍លេខ១២៨**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា**លោក Boris Johnson៖ ចក្រភព​អង់គ្លេស​អាច​នឹង​ត្រូវ​ផ្តល់​កងទ័ព​ដល់​ក្រុង​គៀវ ប្រសិនបើ​អាមេរិក​កាត់​ជំនួយ​**ក្រសួងសាធារណការជូនដំណឹង ពីការបញ្ចុះតម្លៃ ២០% សម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក**សហរដ្ឋអាមេរិកផ្អាកជើងហោះហើរទៅកាន់ប្រទេសការាបៀន**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា កម្ពុជា​ អាចនឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់**ឯកឧត្តម អៀង វ៉េងស៊ុន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី៤ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ នៅកម្ពុជា**ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥**កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារ នៅសាលារៀនតំបន់អាស៊ីអគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ

រដ្ឋមន្ត្រីធនធានទឹក៖ ពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ

ភ្នំពេញ៖ ឯកឧត្តម ថោ​ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។

នាព្រឹកថ្ងៃទី២១​ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ​ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេសក្រសួង​ និងមន្ទីរ​ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត​ ស្ថិតក្នុង​ភូមិសាស្ត្រខេត្ត​កំពង់​ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យ​ស្ថានភាព​​ទឹកស្ទឹងព្រែកត្នោតនៅតាមអាងទឹកធំៗ មួយចំនួនដូចជា​ ស្ថានីយពាមឃ្លៃ ស្ថិតក្នុងឃុំទំព័រមាស​ សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំ​កាហែង ស្រុកសំរោងទង ទ្វារទឹកទំនប់តាសាល​ស្ថិតក្នុង​ឃុំតាសាល​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ និង​ទំនប់៧មករា ក្នុងខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រី​បានឱ្យដឹងថា​ ស្ថានភាពទឹកស្ទឹងព្រែកតោ្នត​នៅ​ផ្នែក​ខាង​លើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ ទឹកកំពុង​ស្រ​ក​​​​ចុះ​បណ្តើរៗ គិតត្រឹមម៉ោង​ ១១​៖០០​ ​ថ្ងៃនេះ​​ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥,៣៥​ម៉ែត្រ ធៀបកម្ពស់​ប្រុង​ប្រយ័ត្ន​ ៧,៥០ម៉ែត្រ ចំណែក​សំណង់ទ្វារ​ទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦៨ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន​ ៧,៥០ ម៉ែត្រ​ ខណៈទ្វារទឹកចំនួន ៥ទ្វារបានបើកកម្ពស់ ១ម៉ែត្រ។​

ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់ថា​ ទ្វារទឹកទំនប់តាសាល​ទាំងអស់បានបិទទាំងស្រុង ទឹកមានកម្ពស់​ ១៩,១៥ម៉ែត្រ ធៀបកម្ពស់​ប្រុង​ប្រយ័ត្ន​ ១៩,៥០ម៉ែត្រ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា​​ តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រក​ជាបន្ត​បន្ទាប់ ដែល​សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។ តាម​ស្ថានភាព​នេះ​យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។

ជាមួយគ្នានោះ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេស​មន្ទីរធនធានទឹក និងឧតុនិយម​ត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន​​ បន្តការតាមដានដោយ​យក​ចិត្ត​ទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង