**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

លោក ញ៉ាញ់ ជាបហ៊ង អមដំណើរឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពទឹក តាមសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នាថ្ងៃទី២១​ ខែតុលា ឆ្នាំ២០២៣ បានអមដំណើរឯកឧត្តម ថោ​ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត​ ស្ថិតក្នុង​ភូមិសាស្ត្រខេត្ត​កំពង់​ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យ​ស្ថានភាព​​ទឹកស្ទឹងព្រែកត្នោតនៅតាមអាងទឹកធំៗ មួយចំនួនដូចជា​ ស្ថានីយពាមឃ្លៃ ស្ថិតក្នុងឃុំទំព័រមាស​ សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំ​កាហែង ស្រុកសំរោងទង ទ្វារទឹកទំនប់តាសាល​ស្ថិតក្នុង​ឃុំតាសាល​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ និង​ទំនប់៧មករា ក្នុងខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រី​បានឱ្យដឹងថា​ ស្ថានភាពទឹកស្ទឹងព្រែកតោ្នត​នៅ​ផ្នែក​ខាង​លើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ ទឹកកំពុង​ស្រ​ក​​​​ចុះ​បណ្តើរៗ គិតត្រឹមម៉ោង​ ១១​៖០០​ ​ថ្ងៃនេះ​​ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥,៣៥​ម៉ែត្រ ធៀបកម្ពស់​ប្រុង​ប្រយ័ត្ន​ ៧,៥០ម៉ែត្រ ចំណែក​សំណង់ទ្វារ​ទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦៨ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន​ ៧,៥០ ម៉ែត្រ​ ខណៈទ្វារទឹកចំនួន ៥ទ្វារបានបើកកម្ពស់ ១ម៉ែត្រ។​ ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់ថា​ ទ្វារទឹកទំនប់តាសាល​ទាំងអស់បានបិទទាំងស្រុង ទឹកមានកម្ពស់​ ១៩,១៥ម៉ែត្រ ធៀបកម្ពស់​ប្រុង​ប្រយ័ត្ន​ ១៩,៥០ម៉ែត្រ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា​​ តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រក​ជាបន្ត​បន្ទាប់ ដែល​សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។ តាម​ស្ថានភាព​នេះ​យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។

ជាមួយគ្នានោះ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេស​មន្ទីរធនធានទឹក និងឧតុនិយម​ត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន​​ បន្តការតាមដានដោយ​យក​ចិត្ត​ទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង