**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

គ្មានទៀតឡើយឱកាសធ្វើម្ចាស់ផ្ទះ World Cup ២០៣៤ របស់អាស៊ាន ក្រោយឥណ្ឌូណេស៊ីដកខ្លួនបែរទៅគាំទ្រប្រទេសដទៃ

កីឡា៖ ក្ដីស្រម៉ៃរបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបានឃើញប្រទេសរបស់ខ្លួន ឬមួយតំបន់របស់ខ្លួនរៀបចំ ធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣៤ ត្រូវរលាយក្លាយជាផេះផង់ បន្ទាប់ពីប្រទេសបងធំរបស់អាស៊ាន ឥណ្ឌូណេស៊ី ប្រកាសដកខ្លួនចេញពីការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះនេះ និងថែមទាំងបានបើកផ្លូវ សម្តែងការគាំទ្រដល់ប្រទេស ស្តេចប្រេងនៅអារ៉ាប់ គឺអារ៉ាប់ប៊ីសាអូឌីត ដាក់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះជំនួសវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកីឡា ដ៏ល្បីរបស់អាម៉េរិក គឺ​ FOX Sport។

មួយសប្តាហ៍បន្ទាប់ពីការលាតត្រដាងការពិភាក្សាជាមួយអូស្ត្រាលី អំពីការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី​ លោក អ៊ីរិក ថោហ័រ Erick Thohir បាននិយាយថា សហព័ន្ធរបស់លោកឥឡូវនេះ ឈរនៅជាមួយអារ៉ាប៊ីសាអូឌីត។

ការដេញថ្លៃរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលទំនងជាទទួលបានការទាក់ចិត្តពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA ផងនោះ​ កំពុងឆ្ពោះទៅរកភាពជោគជ័យហើយ នៅឡើយតែឧបសគ្គមួយចំនួនដែលនៅសេសសល់ គឺប្រទេសជម្រុកប្រេងនៅមជ្ឈិមបូព៌ាមួយនេះ​ មានភាគរយច្រើន នឹងសម្រេចគោលដៅឈ្នះការដេញថ្លៃម្ដង។ ការផ្លាស់ប្ដូរជំហរភ្លាមៗរបស់ភាគីឥណ្ឌូណេស៊ីនេះ ត្រូវបានរៀបរាប់លម្អិតនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី នៅប៉ុន្មានម៉ោងមុនពេលកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ធ្វើឡើង ដែលមានសមាជិកចំនួន ៤៧ប្រទេស រួមមាន៖ អូស្ត្រាលី ឥណ្ឌូណេស៊ី និងអារ៉ាប៊ីសាអូឌីត ខ្លួនឯងផងដែរ។ អំឡុងពេលនៃកិច្ចប្រជុំនោះ ក៏មានការចូលរួមពីប្រធាន FIFA លោក Gianni Infantino ដែរ។ ទំនងជាចង់សំដៅឱ្យគ្រប់គ្នា គាំទ្រអារ៉ាប់ប៊ីសាអូឌីត លោកបានជំរុញឱ្យសមាជិក AFC រួបរួមគ្នា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣៤។

លើសពីនេះ គេបានចាប់អារម្មណ៍អស់ពេលជាយូរមកហើយថា ប្រធាន FIFA ហាក់ដូចជាមានទំនាក់ទំនងស្អិតល្មួតជាមួយនឹង ព្រះអង្គម្ចាស់ Mohammed Bin Salman រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ អ៊ីចឹងហើយ ទើបកាលពី២សប្តាហ៍មុន FIFA បានប្រកាសយ៉ាងប្រញាប់ប្រញ៉ាល់ អំពីការចាប់ផ្តើមដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ២០៣៤ ទាំងដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមួយនេះ មិនទាត់ចាប់ផ្តើមប្រកួតសម្រាប់ឆ្នាំ២០២៦ និង២០៣០ផង។ ប្រការនេះ ត្រូវបានគេមើលឃើញថា FIFA កំពុងស្ថិតក្រោមឥទ្ធិពល និងព្យាយាមផ្គាប់ចិត្តប្រទេសជម្រុកប្រេងមួយនេះ។ យ៉ាងណាក៏ដោយ អំឡុងពេលកិច្ចប្រជុំ គេឃើញមានសមាជិក AFC ផ្សេងទៀតដែរ ដែលគាំទ្រអារ៉ាប់ប៊ីសាអូឌីត ក្នុងនោះសហព័ន្ធបាល់ទាត់ជប៉ុន ស្នើឱ្យមានការគាំទ្ររួម នៅពីក្រោយការដេញថ្លៃរបស់អារ៉ាប់ប៊ីសាអូឌីត និងបន្តគាំទ្រដោយអ៊ូបេគីស្ថាន លីបង់ និងឥណ្ឌា។ ប្រទេសជប៉ុនមានផែនការធ្វើម្ចាស់ផ្ទះ FIFA World Cup នៅឆ្នាំ២០៥០ ប៉ុន្តែឥឡូវនេះ វាដល់ពេលហើយសម្រាប់អាស៊ីក្នុងការរួបរួមគ្នា និងធ្វើការដេញថ្លៃតែមួយសម្រាប់ឆ្នាំ២០៣៤។ នេះជាការលើកឡើងរបស់មន្ត្រីសហព័ន្ធបាល់ទាត់ជប៉ុន។

យ៉ាងណាមិញ មន្ត្រីសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ីបានបង្ហើបថា ប្រទេសរបស់ខ្លួន នឹងនៅតែមានបំណងធ្វើជាម្ចាស់ផ្ទះ នៅពេលណាដែល FIFA បើកឱ្យប្រទេសតំបន់អាស៊ីដេញថ្លៃម្ដងទៀត ពោលគឺទំនងជានៅឆ្នាំ២០៤៦។ សូមបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម១៧ឆ្នាំ នៅខែក្រោយនេះហើយ បន្ទាប់ពីត្រូវបានដកខ្លួនចេញកាលពីខែមីនា ក្នុងការធ្វើជាម្ចាស់ផ្ទះពានរង្វាន់ដដែលនេះសម្រាប់អាយុក្រោម២០ឆ្នាំ ដោយសារតែប្រទេសដែលមានប្រជាជនម៉ូស្លីមភាគច្រើនមួយនេះ បដិសេធមិនឱ្យទទួលការប្រកួតរបស់ប្រទេសអ៊ីស្រាអែល ដែលបានឡើងមកដល់វគ្គក្នុងពូល៕

អត្ថបទដែលជាប់ទាក់ទង