ប្រជាពលរដ្ឋក្រុងពោធិ៍សាត់ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន២៣០៥គ្រួសារ បានទទួលស្បៀងសង្គ្រោះបន្ទាន់
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជេីញផ្តល់អំណោយសង្គ្រោះបន្ទាន់ របស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនគ្រួសារប្រពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាពេលកន្លងទៅចំនួន២៣០៥គ្រួសារ ។
ពិធីនេះមានការចូលរួមដោយ អភិបាលរងខេត្ត មន្ទីរ អង្គភាពក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីសាលាក្រុង និងក្រុមការងារយុវជន។
ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា អំណោយដែលទទួលបានមកនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការគាំទ្រតាមរយៈសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋ៕