**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីរបស់ចិន ជំរុញការវិនិយោគមកកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីបញ្ចប់​បេសកកម្ម​អមដំណើរ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់​និង​ផ្លូវ» ហើយ​នោះ មិនទាន់បានត្រឡប់មកកម្ពុជាវិញនោះទេ។ ឧបនាយករដ្ឋមន្ត្រី បន្តដំណើរចុះតាម​បណ្តាក្រុម​ហ៊ុនធំៗរបស់ចិន ដើម្បីបញ្ចុះបញ្ចូល និងលើកទឹកចិត្តឱ្យមកពួកគេមកវិនិយោគនៅកម្ពុជា។ នារសៀលថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តដំណើរ ចុះ​ទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីនៅទីក្រុងហ្គងចូវ (Guangzhou International Corporate Incubator [GICI]) របស់ក្រុមហ៊ុន Guangzhou Industrial Investment and Capital Operation Holding Group។ មជ្ឍមណ្ឌល GICI ជាមជ្ឈមណ្ឌលផ្តល់កិច្ចគាំពារផ្នែកធ្វើធុរកិច្ច ជាពិសេសការធ្វើធុរកិច្ចថ្មីៗ។ តាមរយៈ​ការ​គាំទ្រ និងកិច្ចគាំពាររបស់មជ្ឍមណ្ឌលនេះ បាន​ជួយឱ្យធុរកិច្ចថ្មីចំនួន១២ ទទួល​ជោគជ័យ រហូតដល់​មានលទ្ធភាពអាចបោះភាគហ៊ុនលើទីផ្សារភាគហ៊ុនថែមទៀតផង។ ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលនេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីការងារមួយចំនួន​ជូនគណៈ​ប្រតិ​ភូកម្ពុជាដើម្បីបានជ្រាប។ ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនក្រុមហ៊ុន​អំពី​ការលើកទឹកចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការងារធុរកិច្ចថ្មីនេះ តាមរយៈការបើកឱកាសឱ្យ​មាន​កិច្ចសហប្រតិបត្តិការវិនិយោគ។ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលើការបណ្ដាក់ទុនវិនិយោគនៅ​កម្ពុជា ព្រម​ទាំងអញ្ជើញក្រុមហ៊ុនចុះមកទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់រាល់​សក្ដា​នុពល​របស់កម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្ហាញឆន្ទៈចុះទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពផ្តល់ទុន​វិនិយោគ​ដល់ធុរកិច្ចថ្មីនៅកម្ពុជា។ ក្រុមហ៊ុនក៏បានរំលេចបន្ថែមអំពីភាពជាដៃគូរបស់ខ្លួនកន្លងមក​ជាមួយ​បណ្ដា​ប្រទេសជាសមាជិករបស់កម្មវិធី «ខ្សែក្រវាត់និងផ្លូវ»។ ក្នុងនោះកម្ពុជា ក៏ជាសមាជិកកម្មវិធីនេះ​ផង​ដែរ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមានភាពប្រាកដនិយមខ្ពស់ លើការធ្វើសហប្រតិបត្តិការ និងវិនិយោគ​ជាមួយ​គ្នា៕

អត្ថបទដែលជាប់ទាក់ទង