ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គាំទ្រកិច្ចសហការជាមួយវិទ្យាស្ថាន GGGI លើទស្សនទានសំខាន់ៗពាក់ព័ន្ធអគារបៃត
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) លើទស្សនទានសំខាន់ៗពាក់ព័ន្ធអគារបៃតង (green building) និងការរៀបចំក្រុងដែលមានការបំភាយកាបូនទាបបំផុត (low carbon urban design) ដើម្បីការរស់នៅប្រកបដោយសុខដុមក្នុងទីក្រុងទំនើប ស្អាត ឆ្លាត នៃសង្គមសហសម័យក្រោមម្លប់សន្តិភាព។
ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តក្នុងការស្វែងរកប្រភពហិរញ្ញប្បទានបៃតង (green finance) ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និងនគរូបនីយកម្មប្រកបដោយនិរន្តរភាព។
ប្រសាសន៍របស់ឯកឧត្ដមរដ្ឋមន្ត្រី ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល លោកស្រី Kim Shomi នាថ្ងៃទី២៣ តុលានេះ ៕