ស្ពានកោះពេជ្រ-កោះនរា នឹងបើកឱ្យចរាចរទាំងសងខាង ចាប់ពីម៉ោង៦ល្ងាចនេះតទៅ
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដោយសារកំណើនយានយន្តលើស្ពានកោះនរា រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរទាំងសងខាងស្ពាន ចាប់ពីថ្ងៃនេះ វេលាម៉ោង ១៨:០០ តទៅ។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពានមានប្រវែង៨២៤ម៉ែត្រ ទទឹង២៤.៥០ម៉ែត្រ ហើយគ្រោងសាងសង់៣៥ខែ ដោយចំណាយថវិកា៣៨លានដុល្លារ៕