**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់

ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ រវាងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន នៃក្រសួងនគរបាលវៀតណាម

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ រវាងនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន នៃក្រសួងនគរបាលវៀតណាម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងកិច្ចប្រជុំនេះភាគីខាងវៀតណាមដឹកនាំកិច្ចប្រជុំដោយលោកឧត្តមសេនីយ៍ត្រី ផាម ដាំង ខ្វា ប្រធាននាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន និងសហការីនៃនាយកដ្ឋានគ្រប់គ្រងការចេញ-ចូលឆ្លងដែន នៃក្រសួងនគរបាលវៀតណាម។

កិច្ចប្រជុំនេះដែរភាគីទាំងពីរបានពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ ពីស្ថានភាពប្រជាជននៃប្រទេសទាំងពីរចេញ ចូលឆ្លងដែន និងស្នាក់នៅប្រទេសទាំងពីរ​ បន្តសម្របសម្រួលជូនប្រជាពលរដ្ឋទាំងសងខាង ក្នុងនាមជាអ្នកជិតខាងល្អ។​ ពិសេសបន្តការសហការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍លើការទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន គ្រប់រូបភាព និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបន្តធានាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ ក៏បានថ្លែងអំណរគុណដល់នាយកដ្ឋានគ្រប់គ្រងការចេញចូលឆ្លងដែនវៀតណាម ដែលបានផ្តល់ជូននូវវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រី របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ២០រូប លើវគ្គគ្រប់គ្រងការចេញចូលឆ្លងដែន និងបានស្នើសុំបន្តផ្តល់ជូនវគ្គបណ្តុះបណ្តាលជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តពង្រីកសមត្ថភាពរបស់មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជាកិច្ចបញ្ចប់ នៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពរឹតចំណងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង