ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់ប្រទេស។ យើងទាំងអស់គ្នា ត្រូវរួមគិតដោះស្រាយ ដើម្បីផ្តល់សុវត្ថិភាព និងការពារវិស័យឧស្សាហកម្មនេះ សំដៅឈានទៅសម្រេចឱ្យបាននូវគោលនយោបាយលំនៅឋានសមរម្យជូនប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបក្នុងកិច្ចប្រជុំជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកពីវិធានការចាំបាច់មួយចំនួន ដើម្បីកែលម្អ និងលើកស្ទួយវិស័យអចលនទ្រព្យដូចខាងក្រោម៖
១.ពិភាក្សាលើការជួលអចិន្ត្រៃយ៍សម្រាប់ជនបរទេស
២.ពិនិត្យ និងស្នើធនាគារជាតិ ពិចារណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់
៣.ស្វែងរកវិធីគៀងគរទុនវិនិយោគពីបរទេស
៤.បើកទំព័រសករាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សា និងដាក់ចេញនូវវិធានការនានាដើម្បីទ្រទ្រង់វិស័យអចលនទ្រព្យ ៕