**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ

វិធីសាស្ត្រក្នុងការតាមដាន និងព្យាបាលដុំពកសាច់ក្នុងថង់ទឹកប្រមាត់ !

សុខភាព៖ ថង់ទឹកប្រមាត់ (Vésicule biliaire ) គឺជាផ្នែកមួយនៃប្រព័ន្ធទឹកប្រមាត់ ដែលស្ថិតនៅជាប់ក្រោមថ្លើម ហើយស្ថិតនៅក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ។ វាមានតួនាទីស្តុកទឹកប្រមាត់ ដែលផលិតដោយថ្លើម និងត្រូវបញ្ចេញវិញចូលក្នុងពោះវៀនតូចដើម្បីរំលាយអាហារ ជាពិសេសពេលដែលយើងបរិភោគជាតិខ្លាញ់។

ដុំពកសាច់ក្នុងថង់ទឹកប្រមាត់ (Polypes vésiculaire) គឺជាដុំពកមួយដែលកើតលើជញ្ជាំងផ្នែកខាងក្នុងនៃថង់ទឹកប្រមាត់ (la lumière de la vésicule biliaire) ដុំពកសាច់នេះភាគច្រើនគឺជាដុំស្លូត (bénins) តែអាចវិវត្តទៅជាមហារីក (Malins) ក្នុងករណីដែលដុំមានទំហំធំចាប់ពី 10mm ឡើងទៅ។ ដុំសាច់នេះជាង 60% កើតចេញពីការកកនៃសារធាតុ កូឡេស្តេរ៉ុល ដែលជាធាតុផ្សំមួយរបស់ទឹកប្រមាត់ (Polypes cholestérolique)។

១) រោគសញ្ញា៖
ជាង 80% នៃអ្នកជំងឺដែលមានដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ពុំមានរោគសញ្ញាទេ តែវាអាចចេញជារោគសញ្ញាក្នុងករណីដែលដុំពកសាច់រលាក (Polypes inflamatoire) ឬក៏ដុំពកសាច់មានលាយឡំជាមួយដុំគ្រួសក្នុងថង់ទឹកប្រមាត់ ( Polypes associés à des calculs vésiculaire )។

រោគសញ្ញាទាំងនោះរួមមាន៖
– ឈឺចាប់នៅចុងដង្ហើម ឬ ក្រោមឆ្អឹងជំនីផ្នែកខាងស្តាំ ចាក់មកឆ្អឹងស្លាបប្រជៀវផ្នែកខាងស្តាំ
– មានក្តៅខ្លួនស្រាវស្រាញ ពេលខ្លះអាចមានក្អួតរឺចង្អោរផងដែរ

២) ការធ្វើរោគវិនិច្ឆ័យ៖
ភាគច្រើននៃដុំពកសាច់ក្នុងថង់ទឹកប្រមាត់ (Polypes vésiculaire) ការធ្វើរោគវិនិច្ឆ័យ គឺរកឃើញដោយចៃដន្យតាមរយៈការធ្វើអេកូពោះ ( Echographie abdominale)។

៣) វិធីសាស្ត្រក្នងការតាមដាន និងព្យាបាល៖
ដុំពកសាច់ក្នុងថង់ទឹកប្រមាត់ ( Polypes vésiculaire) ដែលមាន៖
– ទំហំតូចជាង 5mm យើងគួរតាមដានតាមរយៈអេកូអោយបានទៀងទាត់ រៀងរាល់ ៦ខែម្តង។
– ទំហំចន្លោះពី 6mm ទៅ 9mm ត្រូវតាមដានតាមរយៈអេកូអោយបានទៀងទាត់ និងញឹកញាប់ផងដែរ រៀងរាល់ ៣ខែម្តង។
– ទំហំចាប់ពី 10mm ឡើងទៅ ហើយប្រមាត់ឡើងក្រាស់ ឬមានរួមជាមួយដុំគ្រួស ចាំបាច់ត្រូវះកាត់ថង់ទឹកប្រមាត់ចេញ (Cholécystectomie prophylaxie) ព្រោះអាចវិវត្តទៅជារលាកថង់ទឹកប្រមាត់ (Cholécystite) ឬមហារីកថង់ទឹកប្រមាត់ធ្ងន់ធ្ងរ (Cancer Vésiculaire)។

ការវះកាត់ថង់ទឹកប្រមាត់ដោយវិធីចោះ ( Cholécystectomie coelioscopique) គឺជាការវះកាត់ដែលមានគុណភាពខ្ពស់ មុខរបួសតូច មិនមានការឈឺចាប់ សម្រាកពេទ្យរយៈពេលតិច ឆាប់ប្រកបមុខរបរការងារធម្មតាវិញ។ ទាំងនេះគឺមាននៅមន្ទីរពេទ្យកាល់ម៉ែត ដែលពោរពេញទៅដោយឧបករណ៍ទំនើបៗ ដើម្បីធានាបានសុវត្ថិភាពជូនអ្នកជំងឺ។

សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយល់ដឹងបន្ថែមពីការតាមដាន និងព្យាបាលជំងឺដុំពកសាច់ក្នុងថង់ទឹកប្រមាត់៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង