**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

យុទ្ធនាការសម្អាតទន្លេមេគង្គ និងដាំដើមឈើ ដើម្បីប្រារព្ធសប្តាហ៍ការទូតបៃតង របស់សហភាពអឺរ៉ុប ឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមផ្តល់កិត្តិយសក្នុងយុទ្ធនាការ
សម្អាតទន្លេមេគង្គ និងដាំដើមឈើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលបានសហការរៀបចំដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) និងមានអ្នកចូលរួមប្រមាណជាង ៤០០នាក់ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលជាផ្នែកមួយនៃសប្តាហ៍ការទូតបៃតងរបស់សហភាពអឺរ៉ុបឆ្នាំ ២០២៣។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា Igor Driesmans បានមានប្រសាសន៍ថា៖ «ការប្រែប្រួលអាកាសធាតុបង្កជាបញ្ហាប្រឈមរួមគ្នាជាសាកលដែលទាមទារឱ្យមានកិច្ចសហប្រតិ បត្តិការរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធពីគ្រប់វិស័យដើម្បីកាត់បន្ថយ និងបន្ស៊ាំទៅនឹងផលប៉ះពាល់ អវិជ្ជមានផ្សេងៗ។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលងាយរងគ្រោះបំផុត
ដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ការឆ្លើយតបរបស់កម្ពុជាចំពោះការប្រែប្រួល
អាកាសធាតុគឺជាការងារបន្ទាន់ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្តារព្រៃឈើឡើងវិញ កាត់បន្ថយសំណល់ប្លាស្ទិក និងលើកកម្ពស់ថាមពលបៃតង»។

យុទ្ធនាការសម្អាតទន្លេមេគង្គ និង ដាំដើមឈើ មានអ្នកចូលរួមប្រមាណជាង ៤០០នាក់ រួមមានតំណាងមកពីសហភាពអឺរ៉ុប និងរដ្ឋ សមាជិករបស់ខ្លួន តំណាងរដ្ឋាភិបាលកម្ពុជា យុវជន និងសាធារណៈជនទូទៅ។ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ សហភាពអឺរ៉ុបទូទាំងអាស៊ានបានរៀបចំកម្មវិធីជាបន្តបន្ទាប់នៅក្នុងសប្តាហ៍ការទូតបៃតង
របស់សហភាពអឺរ៉ុបឆ្នាំ ២០២៣ ដែលមានយុទ្ធនាការសម្អាតទន្លេមេគង្គ និងការដាំដើមឈើ
ដែលជាពិធីបិទនៃការប្រារព្ធកម្មវិធីនាឆ្នាំនេះ។

នៅក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា Igor Driesmans ក៏បានវាយតម្លៃខ្ពស់លើការប្តេជ្ញារបស់ព្រះរាជាណាចក្រកម្ពុជាចំពោះគោលនយោបាយបរិស្ថាន
ដើម្បីធានាឱ្យបាននូវគំរូកំណើនសេដ្ឋកិច្ចបៃតងដែលប្រកបដោយភាពសុខដុមជាមួយនឹងបរិស្ថាន។ «ការសម្រេចបានអន្តរកាលបៃតងមិនមែនផ្អែកតែទៅលើរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែក៏អាស្រ័យលើ
បុគ្គលគ្រប់គ្នា នឹងជាទំនួលខុសត្រូវរួមរបស់យើង»។ ឯកអគ្គរដ្ឋទូត Igor Driesmans បានមានប្រសាសន៍បន្ថែមថា៖ «យើងអាចសម្រេចបាននូវគោលដៅអនាគត ដែលមានបរិស្ថាន
ពោពេញដោយភាពបៃតងស្រស់បំព្រងបានតាមរយៈការធ្វើការរួមគ្នាហើយអ្នករាល់គ្នាត្រូវរួម
ចំណែកធ្វើការងាររបស់ខ្លួន»។

សប្តាហ៍ការទូតអាកាសធាតុត្រូវបានចាប់ផ្តើមប្រារព្ធធ្វើឡើងជាជាលើកដំបូងសម្រាប់សាធារណជនកាលពីឆ្នាំ ២០១៩ ដែលគំនិតផ្តួចផ្តើមនេះបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់។ សហភាពអឺរ៉ុបនិងស្ថានទូតនៃប្រទេសសមាជិកនៃសហភាពអឺរ៉ុបជុំវិញពិភពលោកប្រារព្ធកម្មវិធីនេះដើម្បីជំរុញកិច្ច សន្ទនា និងកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ។ នៅឆ្នាំនេះ កម្មវិធីសប្តាហ៍ការទូត អាកាសធាតុត្រូវបានប្រែឈ្មោះជា «សប្តាហ៍ការទូតបៃតង» ហើយនៅតែមានបំណងដើរតួនាទី ជាវេទិកាបង្ហាញពីរឿងរ៉ាវជោគជ័យ និងជំរុញឱ្យមានសកម្មភាពបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង