**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមសន្និសីទស្តីពីការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម សន្និសីទ ស្តីពីការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីចល ហៅកាត់ថា GovTech ក្រោមប្រធានបទ ការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ សន្និសីទនេះក៏មានការអញ្ជើញចូលពីថ្នាក់ដឹកនាំមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនរូបផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល បានមានប្រសាសន៍ស្វាគមន៍ និងបានលើកថា សន្និសីទនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ហើយវាក៏ជាការចាប់ផ្តើមថ្មីមួយទៀត ដែលមានកំណត់នៅក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២២-២០៣៥) ដែលផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ តាមរយៈការជំរុញកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធន៍ និងការបញ្ជ្រៀបការយល់ដឹងផងដែរ។

ឯកឧត្តម បានបន្តថា សន្និសីទនេះដែរ ក៏នឹងធ្វើអោយប្រសើរឡើងចំពោះការផ្តល់សេវាសាធារណៈតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រមទាំងស្វែងយល់នូវបញ្ហាប្រឈម និងដំណោះស្រាយនាពេលកន្លងមក ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងដំណើរការបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

ឯកឧត្តម បានបន្ថែមទៀតថា ប្រធានបទនៃសន្និសីទនាពេលនេះ ត្រូវបានកំណត់ឡើងស្របតាមនិន្នាការនៃការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដែលបាននឹងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងរបៀបនៃការធ្វើធុរកិច្ច ការបំពេញការងារស្ទើរគ្រប់វិស័យក្នុងសេដ្ឋកិច្ចសង្គម ជាពិសេសគឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្លាស់ប្តូរមកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដែលជាគន្លឹះនៃការជម្រុញ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា។

សូមបញ្ជាក់ផងដែរថា សន្និសីទស្ដីពី “ការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល” ហៅកាត់ថាសន្និសីទ GovTech ក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ” គឺជាសន្និសីទលើកដំបូងសម្រាប់កម្ពុជា ដែលធ្វើឡើងដើម្បី ជាវេទិកាប្រមូលផ្ដុំសម្រាប់មន្ត្រីបច្ចេកទេសឌីជីថលពីបណ្តាក្រសួង ស្ថាប័ន អ្នកតំណាងខាងវិស័យឯកជន និងអ្នកតំណាងដៃគូអភិវឌ្ឍន៍ ចែករំលែកបទពិសោធ ឧត្តមានុវត្ត និងករណីសិក្សាពាក់ព័ន្ធនឹងអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថល និងបង្កើនភាពស្និទស្នាល បង្កើតដៃគូសហការ និងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍អំពីបច្ចេកវិទ្យាឌីជីថលចុងក្រោយ កាលានុវត្តភាព និងបញ្ហាប្រឈមនានានៅក្នុងបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង