**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌និងវិជ្ជាជីវៈ

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈ ដែលជាអាវក្រោះការពារខ្លួនឯងផង និងលើកតម្កើងសេរីភាពសារព័ត៌មានផងដែរ។

ការអំពាវនាវបែបនេះបានធ្វើឡើង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកសារព័ត៌មានបួនរូបត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរីឃាត់ខ្លួន ទាក់ទងនឹងការ បំពាន ក្រមសីលធម៌ និងវិជ្ជាជីវៈ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានអធិប្បាយថា ក.អ.ក កត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ នៅតែមានអ្នកសារព័ត៌មានជាបន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ច ពាក់ព័ន្ធនឹងការបំពានលើក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំ ឱ្យប៉ះពាល់ដល់ការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ។ជាក់ស្តែងថ្មីៗនេះ អ្នកសារព័ត៌មាន៤រូបត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួន ដែល ក.អ.ក យល់ថា អាចមកពីកង្វះខាត ក្នុងការអនុវត្តក្រមសីលធម៌និងវិជ្ជាជីវៈផ្នែកសារព័ត៌មាន។

ក.អ.ក មិនបានចាត់ទុកករណីនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះ គឺ ទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មាន ជាពិសេសក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ក្នុងការបើកវគ្គ បណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មាន ក្នុងការអនុវត្តនូវ ក្រមសីលធម៌និងវិជ្ជាជីវៈ ហើយជាទូទៅអ្នកសារព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ ។ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួនហាក់ដូចជាមិនទាន់អនុវត្តបាន ដែលជាហេតុនាំឱ្យមានការឃាត់ខ្លួនដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវក្រមសីលធម៌និងវិជ្ជាជីវៈ។

ក.អ.ក ចាត់ទុកក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានពីការចោទប្រកាន់ពីបទល្មើស ឬឃាត់ខ្លួននោះទេ តែ ក្រមសីលធម៌ និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួម ចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ។

ក.អ.ក ជាថ្មីម្តងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈ ដែលជាអាវក្រោះការពារ ខ្លួន ឯង ផង និងលើកតម្កើងសេរីភាពសារព័ត៌មានផងដែរ។

ក.អ.ក សង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់នឹងបន្តដំណើរជាមួយ ក.អ.ក ក៏ដូចជាសមាគមសារព័ត៌មានផ្សេងទៀត ដើម្បី លើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានសំដៅធ្វើយ៉ាងណាឱ្យស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ចៀសវាងភាពអសកម្មដែលនាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ។

ក.អ.ក សូមជម្រាបជូនថា នៅចុងឆ្នាំនេះ ក.អ.ក នឹងរៀបចំវេទិកានិពន្ធនាយកលើកទី២០ ដែលជាវេទិកាដ៏មានសារសំខាន់ និងធំជាងគេ របស់ ក.អ.ក ដោយផ្តោតលើប្រធានបទស្តីពីក្រមសីលធម៌និងវិជ្ជាជីវៈមកពិភាក្សា និងបំពេញបន្ថែមលើចំណុចខ្វះខាត ហើយនឹងចេញ នូវសេចក្តី ថ្លែងការណ៍រួមមួយដែលរំពឹងថា នឹងជួយរម្លឹកដល់អ្នកសារព័ត៌មានឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្ត និងលើកកម្ពស់ ក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង