សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការជួយប្រជាពលរដ្ឋក្រីក្រ និងទន់ខ្សោយ ឱ្យងើបមកកាន់ជីវភាពមធ្យម ជាគោលដៅអាទិភាពរបស់រាជរដ្ឋភិបាល អាណត្តិទី៧
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការជួយប្រជាពលរដ្ឋក្រីក្រ និងទន់ខ្សោយ ឱ្យងើបមកកាន់ជីវភាពមធ្យម ជាគោលដៅអាទិភាពរបស់រាជរដ្ឋភិបាល អាណត្តិទី៧។
សម្ដេចធិបតី មានប្រសាសន៍បែបនេះធ្វើឡើងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕