សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតគឺជាកុងត្រារវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបោះឆ្នោតគឺជាកុងត្រារវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ប្រសិនជាធ្វើមិនបានល្អ៥ឆ្នាំ ប្រជាពលរដ្ឋ នឹងមិនបោះឆ្នោតជូន ប៉ុន្តែបើធ្វើបានល្អ ប្រជាពលរដ្ឋនឹងផ្តល់កុងត្រា៥ឆ្នាំបន្តទៀត។
សម្តេចធិបតី មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន១២,០៦០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៤ ស្ថិតក្នុងស្រុកព្រៃឈរ និង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ សម្តេចធិបតី បានមានប្រសាសន៍បន្តថា នៅប្រទេសដទៃ បើពលរដ្ឋមិនទៅបោះឆ្នោត នឹងជាប់ការផាកពិន័យ ប៉ុន្តែនៅប្រទេសកម្ពុជា មិនមានការផាកពិន័យសម្រាប់អ្នកមិនទៅបោះឆ្នោតនោះឡើយ ៕