អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែតុលា
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែតុលា នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៦ រួមមាន៖
ទី១.មតិបើកអង្គប្រជុំ ដោយឯកឧត្តម ខូយ រីដា
ទី២.សេចក្តីរាយការណ៍អំពីវឌ្ឍនភាព របស់អនុគណៈកម្មការនីមួយៗ នៃគណៈកម្មការរៀបចំពិធីបុណ្យអុំទូក
ទី៣.សេចក្តីរាយការណ៍សំខាន់ៗពាក់ព័ន្ធការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, គ្រឿងញៀន, ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ
ទី៤.សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមសំខាន់ៗ របស់រដ្ឋបាលក្រុង ស្រុក
ទី៥.មតិចូលរួមរបស់សមាជិក សមាជិកាអង្គប្រជុំ
ទី៦.មតិបូកសរុប ដោយឯកឧត្តមអភិបាលខេត្ត ៕