**អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញខិតខំរកដំណោះស្រាយទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាព**រុស្ស៉ី រិះគន់ប្រធានទីភ្នាក់ងារកុមារនៃអង្គការសហប្រជាជាតិ ចំពោះការមិននិយាយពីកុមារនៅតំបន់ហ្កាហ្សា**គម្រោងចំនួន ៤២ ទៀត ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស**ក្រសួងអប់រំ ប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តជាច្រើននាក់ ក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១**នាយឧត្តមសេនីយ៍ ឃុន សំបូរ អញ្ជើញប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសកម្ពុជា នៅខេត្តប៉ៃលិន**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី**សប្ដាហ៍ទី២ នៃខែមករា ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ បាន ៦៨ករណី និងសម្រេចអនុញ្ញាតបាន ៥៨ករណី**គម្រោងវិនិយោគ និងធុរកិច្ច ៤២គម្រោងទៀត ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៥៦៤លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស**គណៈកម្មការទី៧រដ្ឋសភា អញ្ជើញទស្សនកិច្ចសាលាបឋមសិក្សា ស្វាយជ្រំ ខេត្តស្វាយរៀង**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវនៅជុំវិញខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ**នាយកដ្ឋានអក្សរសម្ងាត់ក្រសួងមហាផ្ទៃ ដាក់ចេញទិសដៅការងារ ព្រមទាំងពិភាក្សារលើប្រធានបទសំខាន់ៗ ចំនួន៤ ក្នុងឆ្នាំ២០២៥**ឯកឧត្តម ឡាវ វ៉ាន់៖ ឆ្នាំម៉្សាញ់ ប្រពៃណីចិន បង្កើនបរិមាណ និងពង្រឹងគុណភាព អាហារូបករណ៍ចិន**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ ការសម្អាតចក ឬយកចកចេញពីបឹងគឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ និង App NoDrug គឺជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព**ស្នងការខេត្តស្វាយរៀង ប្រជុំបូកសរុបលទ្ធផលអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមករា ឆ្នាំ២០២៥**សម្តេចធិបតី សម្រេចបន្តការផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥**NATO ថាជ័យជម្នះរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននឹងធ្វើឱ្យខូចខាត ដល់កម្លាំងដែលមិនចុះសម្រុងគ្នានៃសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក**មហាសេដ្ឋី មីឆែល ប្លូមប៊ឺក ប្រកាសថា មូលនិធិរបស់លោកនឹងឈានជើងចូលផ្តល់មូលនិធិដល់ស្ថាប័នអាកាសធាតុអង្គការសហប្រជាជាតិ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស**អ្នកការទូតកំពូលថ្មីរបស់សហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ អះអាងសាជាថ្មី អំពីការគាំទ្រឥតងាករេរបស់មហាអំណាចសហរដ្ឋអាម៉េរិកសម្រាប់អ៊ីស្រាអែល**ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង**លោក Donald Trump បានក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧ និងជាលើកទី២ ត្រូវបានគេចារក្នុងប្រវត្តិសាស្រ្តនៃប្រទេសមហាអំណាចលោកខាងលិច ដែលធ្វើឲ្យពិភពលោកកាន់តែកក្រើកជាមួយនឹងការវិលត្រលប់ជាថ្មីរបស់លោក

លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារក្នុងខែតុលា និងលេីកទិសដៅបន្ត នៅខណ្ឌច្បារអំពៅ

ភ្នំពេញ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារក្នុងខែតុលា និងលេីកទិសដៅបន្តសម្រាប់ខែវិច្ឆិកា ក្នុងសង្កាត់ទាំង៨​ នៃខណ្ឌច្បារអំពៅ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ​ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា តាមរយ:លទ្ធផលក្នុងការបម្រើសេវាការងារ ដែលបានសម្រេចតាមតម្រូវការ តាមការស្នេីរសុំនានា និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័មូលដ្ឋាន រួមទាំងការងារសណ្តាប់ធ្នាប់​ ការកកស្ទះចរាចរណ៍ គឺទទួលបានលទ្ធផលល្អប្រសេីរ​ ពិសេសការបេីកអោយប្រេីប្រាស់ស្ពានកោះនរា​ គឺបានធ្វេីអោយបងប្អូនរីករាយ​ និងកាត់បន្ថយចំណាយលេីប្រេងឥន្ធន: និងចំណេញពេលវេលា។ លោកជំទាវបានបន្តថា ចំពោះបញ្ហាប្រឈមនានានៅចំពោះមុខ គឺការជន់លិចទឹកភ្លៀងនៅសង្កាត់ចំនួន៤​ ដែលត្រូវខិតខំធ្វើការដោះស្រាយ​ និងធ្វើការសង្គ្រោះផលដំណាំជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំងអស់នោះ។

ទន្ទឹមនេះដែរ លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ទាំងអស់ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយគ្រប់ពេលវេលា ព្រមទាំងបានត្រៀមរៀបចំពង្រឹងសណ្តាប់ធ្នាប់ សម្រាប់បុណ្យអុំទូក និងបុណ្យកឋិនទានទាំង ២៤វត្ត នៅក្នុងខណ្ឌច្បារអំពៅ នាពេលខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង