រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ ។
កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងឯកឧត្តម លោក លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់ នៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួងអធិការកិច្ច៕