**រដ្ឋមន្ត្រីព័ត៌មាន៖ យុវជនងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត**រដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល «ក្រុម ឋ» នៃវេនទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សារវាង ក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធនានាដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយដ្ឋានគយ និងរដ្ឋាករជាដើម ជាមួយសភាពាណិជ្ជកម្មផ្នែកឯកជនវិស័យសុខាភិបាល ក្រុមការងារ “ក្រុម ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមាន លោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមម៉េង សហប្រធានសភាពាណិជ្ជកម្ម ផ្នែកឯកជនវិស័យសុខាភិបាល ជាអ្នកតំណាង ដើមី្បពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពនៃកិច្ចសហការររបស់វិស័យឯកជន ក្នុងវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ផ្នែកឯកជនទាំងអស់ ដែលបានធ្វើការវិនិយោគក្នុងវិស័យសុខាភិបាលកន្លងមករួមមាន ការបើកសេវាកម្មពិគ្រោះយោបល់ ការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ ការចុះបញ្ជិកាសម្ភារៈបរិក្ខារពេទ្យ និងឱសថជាដើម ដែលបាន និងកំពុងចរាចរផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងបានចូលរួមក្នុងការបំពេញសេចក្តីត្រូវការក្នុងការការថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមម៉េង សហប្រធានសភាពាណិជ្ជកម្ម ផ្នែកឯកជនវិស័យសុខាភិបាល បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារ “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានជួបប្រជុំ និងពិភាក្សាជាមួយឯកឧត្តមសាស្ត្រាចារ្យ និងក្រុមការងាររបស់ក្រសួងសុខាភិបាល។ លោកបានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វិស័យសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅយ៉ាងផុលផុសដោយភាគីទាំងអស់ បានពិគ្រោះ និងពិភាក្សាស្វែងយល់ពីការលំបាក ភាពរាំងស្ទះ ដោយបានជួយផ្តល់នូវដំណោះស្រាយ និងចំលើយលើវិធីសាស្ត្រសមស្រប ដែលធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ឈរលើមូលដ្ឋាននៃការគោរពច្បាប់ និងបទបញ្ញត្តិជាធរមាន ជាពិសេសត្រូវតែគិតគូដល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋជាចំបង និងដោយត្រូវមានតម្លៃសមស្រប សុវត្ថិភាព និងគុណភាពខ្ពស់។

តំណាងវិស័យឯកជនបានថ្លែងអំណរគុណ ចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារក្រសួងសុខាភិបាលដែលបានផ្តល់ចំលើយ ការបំភ្លឺក្បោះក្បាយ និងផ្តល់នូវដំណោះស្រាយសមស្រប ដោយគិតគូពីសុខភាព និងសុវត្ថិភាព របស់ប្រជាជនកម្ពុជាយើង ព្រមទាំងបញ្ជាក់ពីជំហរឯកភាព និងគាំទ្រលើយន្តការសម្របសម្រួល និងដំណោះស្រាយដែលបានលើកឡើងដោយភាគីក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ព្រមទាំងសន្យាថានឹងលើកយកចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះទៅផ្សព្វផ្សាយរបាយការណ៍ ជូនក្រុមការងារ “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្ទាប់ពីទទួលបានរបាយការណ៍ដែលបានការឯកភាពរួមគ្នា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ក្រុមការងារផ្នែកឯកជនវិស័យសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល រួមគ្នាស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា សំដៅបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង