**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្ត ក្រុមប្រឹក្សាធុរកិច្ច (EU-ABC) ពិនិត្យលើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដឹកនាំដោយលោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC អមដំណើរដោយប្រធាន-តំណាងក្រុមហ៊ុនឱសថ និងបរិក្ខារពេទ្យសរុបចំនួន២៣ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដែលបានធ្វើការវិនិយោគក្នុងវិស័យសុខាភិបាលកន្លងមក រួមមាន ការចុះបញ្ជិកាសម្ភារៈបរិក្ខារពេទ្យ ឱសថ និងវ៉ាក់សាំង ដែលបាន និងកំពុងចរាចរណ៍ផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា សម្រាប់បំពេញសេចក្តីត្រូវការក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ព្រមទាំងការថែទាំសុខភាព សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ លោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វិស័យសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ភាគីទាំង២ បានពិភាក្សាអំពីវិធីសាស្ត្រធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ឈរលើមូលដ្ឋាននៃការគោរពច្បាប់ និងបទបញ្ញត្តិជាធរមាន តម្លៃសមស្រប សុវត្ថិភាព និងគុណភាពខ្ពស់។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត ក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ពិនិត្យលើកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគដូចជា៖ -ការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលទាំងមូលនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងសមត្ថភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការលើកកម្ពស់សេវាថែទាំសុខភាពបឋម -ការគ្រប់គ្រង និងបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង -ការវិនិយោគមន្ទីរពេទ្យអន្តរជាតិរបស់សហភាពអឺរ៉ុប ដែលមានស្តង់ដារ និងបច្ចេកវិទ្យាទំនើប ស្របតាមតម្រូវការសុខភាពរបស់ប្រជាជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលបានសេវា និងដើម្បីបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដល់គ្រូពេទ្យកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់គណៈប្រតិភូធុរកិច្ចខាងលើ ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង