**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ

នាយករដ្ឋមន្ត្រីកម្ពុជា៖ គ្មានប្រទេសណាមួយសប្បាយរីករាយ នៅពេលដែលខ្លួនអសន្ដិសុខ ធ្លាក់ក្នុងភ្លើងសង្គ្រាមនោះទេ កុំថាប្រទេសអ្នកមាន ប្រទេសអ្នកក្រ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា គ្មានប្រទេសណាមួយសប្បាយរីករាយ ដោយសារប្រទេសរបស់ខ្លួនអសន្តិសុខ ឬធ្លាក់នៅក្នុងសង្គ្រាមនោះទេ កុំថាប្រទេសអ្នកមាន ប្រទេសអ្នកក្រ ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១២,០៦០នាក់ នៅបណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាន នៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានប្រទេសណាមួយសប្បាយរីករាយ នៅពេលដែលខ្លួនអសន្ដិសុខទេ គ្មានប្រទេសណាមួយសប្បាយ នៅពេលដែលប្រទេស​របស់ខ្លួន ធ្លាក់នៅក្នុងភ្លើងសង្គ្រាមនោះទេ កុំថាប្រទេសអ្នកមាន ប្រទេសអ្នកក្រ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចបានជួបជាមួយនឹងថ្នាក់ដឹកនាំបណ្ដាប្រទេសជាច្រើន គឺបានអបអរសាទរ ចំពោះការរៀបចំរដ្ឋាភិបាល និងដំណើរការប្រទេសកម្ពុជា ដោយមានស្ថេរភាពសន្ដិភាព ព្រោះថា នៅគ្រប់ប្រទេសទាំងអស់ ស្គាល់នូវតម្លៃនូវការអនុវត្ដ លទ្ធិប្រជាធិបតេយ្យផ្អែកលើច្បាប់ និងធ្វើឲ្យប្រជាជនមានសេចក្ដីសុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា បើប្រទេសកម្ពុជា មិនជ្រើសរើសយកការបោះឆ្នោតទេ កម្ពុជានឹងមានសង្គ្រាម បង្កជាអស្ថិរភាពទៅវិញ ប្រជាពលរដ្ឋនឹងជួបការលំបាក គ្មានការវិនិយោគ និងរោងចក្រឡើយ។

សម្តេចធិបតីបានថ្លែងថា មានតែការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេ ដែលជាមធ្យោបាយសន្តិវិធីល្អបំផុត ក្នុងការជ្រើសរើសមេដឹកនាំប្រទេស មិនមែនផ្លាស់ប្តូរតាមការអំពាវនាវ ឬផ្តួលរំលំនោះឡើយ។ សម្ដេចបន្ដថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប ជាការទទួលស្គាល់ និងធ្វើឲ្យរដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលស្របច្បាប់យ៉ាងពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង