ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ជួបពិភាក្សាការងារ ជាមួយប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ដើម្បីពិគ្រោះយោបល់ ជាមួយ ប្រធានក្រុមបេសកកម្ម Article IV Consultation របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំក្រសួងយុត្តិធម៌ដែលមានការពាក់ព័ន្ធ។
ជំនួបពិភាក្សានេះ ផ្តោតលើរបៀបវារៈសំខាន់ៗចំនួន០៤ ដូចខាងក្រោម៖
១-វឌ្ឍនភាពនៃយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើងនូវនីតិរដ្ឋ និងការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌
២-កិច្ចដំណើរការនីតិកម្មនៃសេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ និងសាក្សី និងច្បាប់ផ្សេងទៀតក្នុងការលើកស្ទួយនីតិរដ្ឋ
៣-ការអនុវត្តកិច្ចសន្យា វិវាទធុរកិច្ច និង ការការពារសិទ្ធិលើទ្រព្យសម្បត្តិ
៤-ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ៕