**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

សម្តេចតេជោ៖ កិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាបក្សប្រជាជនជាមួយបក្ស ២៧ មានចំណុចតម្រូវ ឲ្យមានការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅក្នុងកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត មានចំណុចដែលតម្រូវឱ្យរួមគ្នា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ក្នុងឱកាសអញ្ជើញជាអធិបតីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បញ្ហាដែលយើងត្រូវនិយាយនៅទីនេះ យើងត្រូវនិយាយអំពីការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហេតុអីបានយើងត្រូវនិយាយកន្លែងនេះ ឯកឧត្តម លោកជំទាវ ច្បាស់ជាដឹងហើយថា ២ ៣ឆ្នាំមុននេះ មានអ្នកហ៊ានទាមទារឱ្យព្រះមហាក្សត្រចុះចេញពីរាជបល័្លង្ក តើនោះជាអ្វី?»។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា​ «នៅក្នុងកិច្ចព្រមព្រៀងនេះបានដាក់ចេញក្រោមពាក្យថា ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ក្នុងនោះក៏បាននិយាយអំពីបញ្ហាទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារបញ្ហាសិទ្ធមនុស្ស គោរពច្បាប់ផ្សេងៗ ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាការពារប្តូរផ្តាច់នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្ររបស់យើង»។

សូមបញ្ជាក់ដែរថា គណបក្សនយោបាយទាំង២៨ ដែលនឹងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នានេះរួមមាន៖ ១៖ គណបក្សប្រជាជនកម្ពុជា ២៖ គណបក្សខ្មែររួបរួមជាតិ ៣៖ គណបក្សពន្លឺថ្មី ៤៖ គណបក្សសញ្ជាតិកម្ពុជា ៥៖ គណបក្សខ្មែរក្រោក ៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧៖ គណបក្សរស្មីខេមរា ៨៖ គណបក្សខ្មែរសាធារណរដ្ឋ ៩៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១០៖ គណបក្សយុវជនកម្ពុជា ១១៖ គណបក្សធម្មាធិបតេយ្យ ១២៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៣៖ គណបក្សខ្មែរតែមួយ ១៤៖ គណបក្សឯកភាពជាតិខ្មែរ ១៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ ១៦៖ គណបក្សកសិករ ១៧៖ គណបក្សស្ត្រីដើម្បីស្ត្រី ១៨៖ គណបក្សបំណងពលរដ្ឋ ១៩៖ គណបក្សខ្មែរអភិរក្ស ២០៖ គណបក្សមហាសាមគ្គីជាតិខ្មែរ ២១៖ គណបក្សនគរប្រជាធិបតេយ្យ ២២៖ គណបក្សអំណាចប្រជាពលរដ្ឋ ២៣៖ គណបក្សខ្មែរអង្គរ ២៤៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ២៥៖ គណបក្សម៉ូលីណាកា ២៦៖ គណបក្សចលនាប្រជាធិបតេយ្យ ២៧៖ គណបក្សអភិវឌ្ឍន៍កម្ពុជា ២៨៖ គណបក្សមហានគរ។

ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយផ្សេងទៀតនេះ ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ និងដើម្បីប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយសំដៅធានាឲ្យបានភាពសុខសាន្ដ និងការអភិវឌ្ឍន៍ប្រទេសរយៈពេលយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង