**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

សម្ដេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពរវាងបក្សប្រជាជន ជាមួយបក្សទាំង ២៧ មិនស្ថិតក្រោមការគ្រប់គ្រងរបស់បក្សណាមួយទេ គឺជាដៃគូស្មើភាព ស្មើសិទ្ធិគ្នា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា បណ្ដាគណបក្សនយោបាយទាំង២៧ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺក្លាយជាដៃគូស្មើភាព និងស្មើសិទ្ធិជាមួយគ្នា ហើយគណបក្សទាំងអស់ មិនចំណុះឲ្យគណបក្សប្រជាជនកម្ពុជានោះទេ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ការចងសម្ព័ន្ធភាពនេះ ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា គណបក្សទាំងអស់មិនស្ថិតក្រោមការគ្រប់គ្រងរបស់បក្សណាមួយនោះទេ អ្នកទាំងអស់គ្នាគឺជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា។ គណបក្សទាំងអស់មិនមែនចំណុះគណបក្សប្រជាជនទេ ប៉ុន្ដែយើងស្ម័គ្រធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ទោះបីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់ បើប្រៀបធៀបជាមួយគណបក្សផ្សេង ប៉ុន្ដែយើងមិនបានចាត់ទុកគណបក្សទាំងអស់ ថាជាគណបក្សដែលតូចតាចនោះទេ។ ដែលហៅគណបក្សនយោបាយស្របច្បាប់ គឺមានសិទ្ធិដូចគ្នា»។

ប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងអស់ដែលបានចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា នៅតែមានស្វ័យភាព ហើយមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ចេញនូវទិសដៅនយោបាយ ដែលស្របជាមួយគោលការណ៍ទាំងឡាយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនេះ ចំនួន៨ចំណុច។

សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា គណបក្សនយោបាយទាំងនោះច្បាស់ជាទទួលនូវការវាយប្រហារភ្លាមៗ ចាប់ពីពេលចុះហត្ថលេខានេះតទៅថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្ដែពាក្យថា «អាយ៉ងបរទេស» ឬ «អាយ៉ងគណបក្សប្រជាជនកម្ពុជា» បានក្លាយទៅជាទម្លាប់របស់ក្រុមប្រឆាំងទៅហើយ។ ដូចបទពិសោធន៍កន្លងទៅ បើគណបក្សនោះគាំទ្រខ្លួនល្អ តែបើមិនគាំទ្រទេ ច្បាស់ជាក្លាយជាអាយ៉ងមិនខានឡើយ ដូច្នេះមិនចម្លែកនោះទេ ដែលគេតិះទៀនគណបក្សដែលចង់សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង