យ៉ាងហោចណាស់មនុស្ស ២២ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារនៅរដ្ឋ Maine
បរទេស៖ យ៉ាងហោចណាស់មនុស្ស ២២ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំចំនួនពីរនៅភោជនីយដ្ឋានមួយ និងកន្លែងលេងប៊ូលីងក្នុងទីក្រុង Lewiston រដ្ឋ Maine កាលពីយប់ថ្ងៃពុធ សមាជិកក្រុមប្រឹក្សាទីក្រុងម្នាក់បានប្រាប់ CNN ។ យោងតាមប្រភពអនុវត្តច្បាប់ជាច្រើនបានឲ្យដឹងថា មនុស្សពី ៥០ ទៅ ៦០ នាក់ផ្សេងទៀតបានរងរបួស។
មនមន្ត្រីបានឲ្យដឹងថា ការតាមចាប់ជនសង្ស័យមួយរូបកំពុងធ្វើឡើង ហើយប៉ូលិសកំពុងស្នើសុំឲ្យអ្នកស្រុកជ្រកនៅនឹងកន្លែង ខណៈស្ថានការណ៍កំពុងបន្ត។ ទីក្រុង Lewiston គឺជាទីក្រុងធំទីពីររបស់រដ្ឋដែលមានចម្ងាយប្រហែល ៣៦ ម៉ាយភាគខាងជើងនៃ Portland។
ប៉ូលីសបានកំណត់អត្តសញ្ញាណលោក Robert Card អាយុ ៤០ ឆ្នាំថាជាមនុស្សដែលចាប់អារម្មណ៍ក្នុងការបាញ់ប្រហារដោយបន្ថែមថាគាត់គួរតែចាត់ទុកថាជាមនុស្សដែលគ្រោះថ្នាក់។
ប្រភព៖ CNN
ប្រែសម្រួលដោយ៖ ឡាយ លីហួ