**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

អភិបាលខេត្តស្ទឹងត្រែង ប្រកាសហាមដាច់ខាតការទន្ទ្រានកាន់កាប់ដី តាមបែបអនាធិបតេយ្យ ព្រោះជាអំពើខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សហការជាមួយប្រជាពលរដ្ឋនៅនឹងកន្លែងត្រូវហាមឃាត់ជាដាច់ខាត់និងអនុវត្តទៅតាមច្បាប់ ចំពោះការទន្ទ្រានកាន់កាប់ដីធ្លីតាមបែបអនាធិបតេយ្យ ឬការទាមទារដីធ្លីដែលពុំបានកាន់កាប់ប្រើប្រាស់ជាក់ស្ដែងដោយស្របច្បាប់ ឬដោយគ្រាន់តែសំអាងលើមូលហេតុផ្សេងៗ ព្រោះវាគឺជាអំពើខុសច្បាប់។ ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣៦៥ក្បាលដី ជូនដល់ប្រជាពលរដ្ឋនៅភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង លោក គឹម ពិសិទ្ធ បានលើកឡើងថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ហើយប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈដែលត្រូវបានការពារដោយច្បាប់។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការសម្រេចបាននូវលទ្ធផលទាំងនេះគឺដោយសារមានការចូលរួមសហការពីអាជ្ញាធរស្រុក ឃុំ ភូមិ ពិសេសការចូលរួមពីប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរ និង ក្រុមការងារបច្ចេកទេសចុះវាស់វែងធ្វើឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិកាំងតេជោឃុំថាឡាបរិវ៉ាត់ទទួលជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង យល់ឃើញថា តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលធ្វើឱ្យសម្រេចបានជោគជ័យលើកិច្ចការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះ ពិតជាបានបង្ហាញនូវសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានកសាងឡើងក្នុងឃុំថាឡាបរិវ៉ាត់ ដែលស្ថិតក្រោមសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។

អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ចាប់ពីពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះតទៅ ពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ អាស្រ័យផលលើដីធ្លីរបស់ខ្លួន និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ ដោយគ្មាននណាម្នាក់អាចមករំលោភបំពានបានឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើនផលលើដីធ្លីដែលទទួលបានកម្មសិទ្ធិ ដើម្បីទទួលបានផលប្រយោជន៍ដែលកើតចេញពីដីធ្លីនេះ ប្រសើរជាងយកដីទៅលក់ដែលអាចទទួលផលបានតែម្ដង ហើយនឹងបាត់បង់ប្រយោជន៍គ្រួសារជារៀងរហូត។

គួរបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីតាមរយៈបទបញ្ជាលេខ០១បបក្នុងទូទាំងខេត្តស្ទឹងត្រែងរហូតមកដល់បច្ចុប្បន្នអនុវត្តបានចំនួន២៧ភូមិ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១០ វាស់វែងសរុបបាន១៥,៧៨១ក្បាលដី ចេញប័ណ្ណកម្មសិទ្ធិបាន១៣,៨៤៨ប័ណ្ណ ចែកដល់ដៃប្រជាពលរដ្ឋបាន១៣,១៩៩ប័ណ្ណ នៅសល់ចំនួន ៦៤៩ប័ណ្ណទៀត ប្រជាពលរដ្ឋពុំបានមកទទួលយកដោយសារពួកគាត់ភាគច្រើនធ្វើចំណាកស្រុក៕

អត្ថបទដែលជាប់ទាក់ទង