អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ខណៈលោកពូទីន បានព្រមានថាជម្លោះអាចរាលដាលហួសមជ្ឈិមបូព៌ា
ហ្គាហ្សា៖ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលខ្លួនបានត្រៀមលក្ខណៈសម្រាប់ការលុកលុយលើដី ដែលខ្លួនបញ្ជាក់ថាមានគោលបំណងកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ខណៈដែលរុស្ស៊ីបានព្រមានថាជម្លោះអាចរីករាលដាលហួសពីមជ្ឈិមបូព៌ា។
ការផ្គត់ផ្គង់មនុស្សធម៌នៅតំបន់ហ្គាហ្សាដែលឡោមព័ទ្ធមានកម្រិតទាបខ្លាំង ដោយសារមហាអំណាចពិភពលោកបរាជ័យក្នុងការយល់ព្រមលើការបន្ធូរបន្ថយការប្រយុទ្ធដើម្បីផ្តល់ជំនួយ ហើយអ្នកស្រុកបានបញ្ចុះអ្នកស្លាប់នៅក្នុងផ្នូរដ៏ធំខណៈដែលចំនួនជនស៊ីវិលកើនឡើង។
នៅក្នុងការចង្អុលបង្ហាញមួយ អ៊ីស្រាអែលកំពុងពង្រីកការវាយលុកចូលទៅក្នុងតំបន់ហ្គាហ្សាដែលបានចាប់ផ្តើមនៅចុងសប្តាហ៍។ យោធាបានលើកឡើងថា កងកម្លាំងជើងគោកបានវាយប្រហារគោលដៅជាច្រើននៅក្នុងរង្វង់ដែលគ្រប់គ្រងដោយក្រុមហាម៉ាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា មុនពេលដកថយ នៅក្នុងអ្វីដែលវិទ្យុកងទ័ពបានពិពណ៌នាថាជាការលុកលុយដ៏ធំបំផុតនៃសង្គ្រាម។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក
Joe Biden នៅក្នុងសុន្ទរកថាបានលើកឡើងកាលពីថ្ងៃពុធថា អនាគតគួរតែរួមបញ្ចូលរដ្ឋអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្បែរគ្នា។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង