កូរ៉េខាងត្បូង ជប៉ុន អាមេរិក ថ្កោលទោស ការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងជើងដល់រុស្ស៊ី
សេអ៊ូល៖ សេចក្តីថ្លែងការណ៍រួម ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធា ដោយកូរ៉េខាងជើង ដល់ប្រទេសរុស្ស៊ីនូវការប្រគល់អាវុធជាច្រើនប្រភេទ។
រុស្ស៊ី បានបដិសេធការផ្ទេរសព្វាវុធពីកូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ចំពេលមានរបាយការណ៍ដែលទីក្រុងវ៉ាស៊ីនតោន និងអ្នកស្រាវជ្រាវបានឲ្យដឹងថា បានបង្ហាញចលនារបស់នាវាផ្ទុកកុងតឺន័រទំនងជាមានអាវុធរវាងកំពង់ផែនៃប្រទេសទាំងពីរ។
ខណៈពេលដែលវាមិនអាចបញ្ជាក់ខ្លឹមសារនៃការដឹកជញ្ជូននោះ របាយការណ៍បានលើកឡើងថា កុងតឺន័រពីភាគខាងជើងត្រូវបានគេមើលឃើញថា ក្រោយមកត្រូវបានបញ្ជូនទៅកន្លែងផ្ទុកគ្រាប់បែករុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងជប៉ុន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្តល់ឧបករណ៍យោធា និងអាវុធដោយកូរ៉េខាងជើង ដល់សហព័ន្ធរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីបានលើកឡើងថា ការចែកចាយសព្វាវុធបែបនេះ ដែលឥឡូវនេះយើងបញ្ជាក់ថាត្រូវបានបញ្ចប់ហើយនោះ នឹងបង្កើនចំនួនមនុស្សយ៉ាងច្រើននៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង