ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំឯកសារគាំទ្រដល់កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹងត្រូវបង្កើតឡើងនាពេលឆាប់ៗខាងមុខ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាលើការរៀបចំឯកសារគាំទ្រដល់កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹងត្រូវបង្កើតឡើងនាពេលឆាប់ៗខាងមុខ។
កិច្ចប្រជុំនេះ បានធ្វើការពិភាក្សានិងពិនិត្យលើការរៀបចំឯកសារសំខាន់ៗ រួមមាន៖
(១)- កិច្ចដំណើរការនីតិវិធីដោះស្រាយវិវាទរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
(២)- ឯកសារគាំទ្រដំណើរការរដ្ឋបាលរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
(៣)- ឯកសារក្រមសីលធម៌និងក្រមប្រតិបត្តិសម្រាប់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ ៕