**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ គម្រោងពង្រឹងសេវាស្តារលទ្ធភាពពលកម្ម ជូនជនមានពិការ ភាព និងសុខភាពភ្នែក

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ គម្រោងពង្រឹងសេវាស្តារលទ្ធភាពពលកម្ម ជូនជនមានពិការ ភាព និងសុខភាពភ្នែក។

បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់ លោកស្រី សូលីន ស្កុតនី (Soleine Scotney) នាយិកាប្រចាំប្រទេសកម្ពុជានៃអង្គការ CHAI និងលោក ប៉ាស្កាល់ ចូរ៉ន ប៊ីចឡាវីត៍ អគ្គនាយក កម្មវិធីអេធីស្កេលរួចមក។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនេះ បានបង្ហាញពីការយកចិត្តទុកដាក់និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សេវាស្តារលទ្ធភាពពលកម្ម ប្រកបដោយនិរន្តរភាពនៅកម្ពុជា និងមានគោលបំណងបំពាក់ឧបករណ៍បច្ចេកវិទ្យាជំនួយជូនជនមានពិការភាព ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកម្មវិធី និងការសម្របសម្រួលភាពជាដៃគូក្នុងការអនុវត្តគម្រោងសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាពកាយសម្បទា និងជនមានពិការភាពភ្នែក ដែលពួកគាត់ត្រូវការជាប្រចាំ និងចាំបាច់នូវឧបករណ៍បច្ចេកវិទ្យាជំនួយទាំងនោះសម្រាប់ការរស់នៅប្រចាំថ្ងៃ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា អត្រាជនមានពិការភាព នៅព្រះរាជាណាចក្រកម្ពុជា អាយុ ៥ឆ្នាំ ឡើងសរុបចំនួន ៦៨៩,៤៥៧ នាក់ ស្មើ នឹង ៤.៩%នៃប្រជាជនសរុប (យោងតាមជំរឿនឆ្នាំ២០១៩)។ មូលហេតុចម្បងៗដែលនាំឱ្យមានពិការភាពគឺ បណ្តាលមកពីជំងឺផ្សេងៗ កង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយ សារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ និងចាស់ជរា ទៅតាមបម្រែបម្រួលប្រជាសាស្ត្រ និងសម័យកាល។ផ្តើមចេញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យពិការភាពជាការងារអាទិភាព ដោយកម្ពុជា បាននិងកំពុងបន្តនិរន្តរភាព សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព ដែលក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ជនមានពិការភាពប្រមាណ ២០.២៩៣នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាគ្រប់ប្រភេទដោយឥតគិតថ្លៃ រួមជាមួយនឹងកញ្ចប់ឧបត្ថម្ភរបបគោល នយោបាយសម្រាប់ការធ្វើដំណើរ រហូបចុក និងការស្នាក់នៅ ក្នុងអំឡុងពេលទទួលសេវា និងបានផ្ដល់ឧបករណ៍ទ្រទ្រង់រាងកាយចំនួន ៨.៦២៦គ្រឿង។

នៅក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួង ទាំងពីរ និងកម្មវិធីអេធីស្កេល នឹងបង្កើនកម្រិតកិច្ចសហប្រតិបត្តិការឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ បច្ចេកវិទ្យាជំនួយសម្រាប់ជនមានពិការភាពនៅកម្ពុជា។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា តាមរយៈអង្គការសុខភាពពិភពលោកប្រទេសកម្ពុជា ត្រូវបានប៉ានប្រមាណថា មានប្រជាជនប្រហែល ២.២លាននាក់ កំពុងរស់នៅដោយមានពិការភាព ហើយដែលក្នុងចំណោមនោះ ជនមានពិការភាពលើសពី ៣២០.០០០នាក់ មានការលំបាកខ្លាំង ក្នុងការធ្វើចលនាប្រចាំថ្ងៃ។ ក្នុងចំណោមជនមានពិការភាព ដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនាទាំងនោះ មានចាស់ជរា អ្នកជំងឺរ៉ាំរ៉ៃ ដែលមានបញ្ហា ភ្នែកនិងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការ ភាពដោយសារមីន និងគ្រោះថ្នាក់ចរាចរ។ សម្រាប់ បញ្ហាភ្នែក គឺ ០.៣៧% ក្នុងឆ្នាំ ២០១៩។ យោងតាម ការស្រាវជ្រាវប្រជាសាស្ត្រ និងសុខភាព (CDHS ឆ្នាំ ២០២១-២០២២) ១.៥% នៃគ្រួសារ មានបញ្ហាគំហើញខ្លាំង និងនិង ០.១% មិនអាចមើលឃើញតែម្តង។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្តថា គម្រោង អេធីស្កេល (ATscale) ដែលត្រូវប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនាថ្ងៃនេះ គឺមានបំណងដើម្បីជួយជនមានពិការភាពរាប់ពាន់នាក់ តាមរយៈការផ្តល់នូវសេវា ស្តារលទ្ធភាពពលកម្ម និងឧបករណ៏ជំនួយអវៈ យវៈសប្បនិម្មិត។ គម្រោងនេះ មិនគ្រាន់តែបង្កើនគុណភាពឧបករណ៍ ជំនួយអវៈយវៈសប្បនិម្មិត និងរទេះជនពិការប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនផងដែរ នូវគុណភាពនៃការផ្តល់សេវា និងយុទ្ធសាស្ត្រការថែទាំសុខភាពបឋម ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ តាមរយៈ គម្រោង អេធីស្កេល(ATscale )កម្មវិធី សុខភាពភ្នែកនេះ នឹងបង្កើនចំនួនមណ្ឌលថែទាំភ្នែកបន្ថែមទៀត ជារៀងរាល់ឆ្នាំ ដើម្បីធ្វើយ៉ាងណាអោយគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជាមានមណ្ឌលថែទាំភ្នែក ដែលដំណើរការ និង ផ្តល់សេវាដោយសេវាសាធារណៈ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានចាត់ទុកថា គម្រោង អេធីស្កេល (ATscale) មិនគ្រាន់តែជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗទៀតនោះទ តែជាសារមួយ ដែលប្រកាសប្រាប់ពួកយើងទាំងអស់គ្នាថា យើងមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ ៕

អត្ថបទដែលជាប់ទាក់ទង