**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

កូរ៉េខាងជើង​ថា អ៊ីស្រាអែលបានទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ Gaza និងបានចោទប្រកាន់​អាមេរិក​ថា​ជា​អ្នក​សមគំនិត​

សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់អ៊ីស្រាអែលថាបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី ១៧ ខែតុលា ដោយបញ្ជាក់ថា ខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយបើកចំហ ក្រោមការឧបត្ថម្ភដោយមិនក្លែងបន្លំរបស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងក៏បានបន្ទោសសហរដ្ឋអាមេរិកផងដែរសម្រាប់ការ ផ្តល់ភ្លើងខៀវឱ្យអ៊ីស្រាអែលក្នុងការសម្លាប់រង្គាលប្រជាជនប៉ាឡេស្ទីនដោយគ្មានការព្រួយបារម្ភ ដោយផ្គត់ផ្គង់អាវុធ និងជំនួយយោធា រួមទាំងការដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅមជ្ឈិមបូព៌ា។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បញ្ជាក់ថា​ នេះ​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​ជា​អ្នក​សមគំនិត​ដែល​បាន​គិត​និង​ជំរុញ​ការ​ប្រល័យពូជសាសន៍​របស់​អ៊ីស្រាអែល​។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមិនបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការអត្ថាធិប្បាយរបស់ខ្លួនឡើយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​តែងតែ​ប្រកែក​ប្រឆាំង​នឹង​ទស្សនៈ​លោកខាងលិច ជាពិសេស​អាមេរិក​ចំពោះ​បញ្ហា​អន្តរជាតិ។ វា​ក៏​តែងតែ​វាយលុក​នៅ​សហរដ្ឋអាមេរិក​។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាបានលើកឡើងថាមនុស្សចំនួន ៤៧១នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះមន្ទីរពេទ្យ Al-Ahli al-Arabi កាលពីដើមខែនេះ។ ប៉ាឡេស្ទីន និងរដ្ឋអារ៉ាប់ បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារមន្ទីរពេទ្យ។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

 

អត្ថបទដែលជាប់ទាក់ទង