ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការធ្វើជំរឿន និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងនាយរងប៉ុស្តិ៍ច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិ-ព្រំដែនអន្តរជាតិ
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការធ្វើជំរឿន និងកំណត់ចំនួនស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្តិ៍ច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិ-ព្រំដែនអន្តរជាតិ។
កិច្ចប្រជុំមានការអញ្ជើញពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ៕