ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំផែនការការពារធានាសន្តិសុខ សណ្តាប់ធ្នាប់ធារណៈ និងសុវត្ថិភាព ការប្រឡងបាក់ឌុប ឆ្នាំ២០២២-២០២៣ និងចរន្តការងាររដ្ឋបាលមួយចំនួន តាមរយៈប្រព័ន្ធវីដេអូហ្សូម
ភ្នំពេញ៖ ដោយបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារធានាសន្តិសុខ សណ្តាប់ធ្នាប់ធារណៈ និងសុវត្ថិភាព នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២២-២០២៣ និងចរន្តការងាររដ្ឋបាលមួយចំនួន តាមរយៈប្រព័ន្ធវីដេអូហ្សូម។
កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ស្នងការនគរបាលរាជធានី-ខេត្ត ទាំង២៥ ៕