ឧបនាយករដ្ឋមន្ត្រីប្រចាំការ រង្សី វិស្សុត ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រខ្មែរ នៅក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
ភ្នំពេញ៖ ឯកឧត្តម រង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ៕