អ៊ីស្រាអែលនៅតែបន្ដការវាយប្រហារទៅលើតំបន់ហ្គាហ្សាខាងត្បូង បន្ទាប់ពីប្រាប់ជនស៊ីវិលឱ្យភៀសខ្លួននៅទីនោះ
អ៊ីស្រាអែល÷ទោះបីជាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres រិះគន់បញ្ជាឱ្យមនុស្សរាប់សែននាក់ចាកចេញពីផ្ទះរបស់ពួកគេឆ្ពោះទៅភាគខាងត្បូងដោយមានការជូនដំណឹងត្រឹមតែពីរបីម៉ោងថា “គ្រោះថ្នាក់ និងជាបញ្ហាយ៉ាងខ្លាំងក៏ដោយ” អ៊ីស្រាអែលបានបន្តវាយប្រហារតំបន់ដែលពួកគេទទូចថាមានសុវត្ថិភាពជាង។
IDF បានអះអាងកាលពីថ្ងៃពុធថា “នៅកន្លែងណាដែលមានគោលដៅរបស់ក្រុមហាម៉ាស់កើតឡើង IDF នឹងវាយប្រហារមកលើវា ដើម្បីរារាំងសមត្ថភាពក្រុមភេរវករ ខណៈពេលដែលការប្រុងប្រយ័ត្នដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិលដែលមិនមានការចូលរួម” IDF បានអះអាងកាលពីថ្ងៃពុធ។
IDF បានបន្ថែមថា ផ្ទះដែលពួកសកម្មប្រយុទ្ធរស់នៅ គឺជា “គោលដៅស្របច្បាប់” ផងដែរ ទោះបីជាជនស៊ីវិលរស់នៅជាមួយពួកគេក៏ដោយ។