វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងគាំទ្រ និងយុទ្ធវិធីថ្មើជើងឆ្នាំ២០២៣ បានបិទបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងគាំទ្រ និងយុទ្ធវិធីថ្មើរជើង ឆ្នាំ២០៣ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ។
ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍ថា វគ្គកំពុងបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងគាំទ្រ និងយុទ្ធវិធីថ្មើរជើងឆ្នាំ២០២៣ ដែលបានប្រារព្ធបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវនិងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច និងការបង្កើនប្រសិទ្ធភាពទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតមលក្ខណៈបច្ចេកទេសសំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ។
ឧត្តមសេនីយ៍ឯក កែវ បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ នាពេលនេះបានល្អ និងជោគជ័យ មានដូចជា (អ្នកចេះច្រើនបង្រៀន អ្នកចេះតិច ,អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ)និង《យើងទាំងអស់គ្នាហ្វឹកហ្វឺនមិនមែនដើម្បីហ្វឹកហ្វឺននោះទេ គឺហ្វឹកហ្វឺនដើម្បីទទួលចំណេះដឹង ចំណេះធ្វើ យកទៅបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ》 ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពេលវិលចូលអង្គភាពវិញ ដើម្បីឆ្លើយតបទៅនឹងគុណូបការៈ យើងទាំងអស់គ្នាត្រូវប្ដេជ្ញាការពារ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវយុត្តិធម៌ ចូលរួមអនុវត្តឱ្យបានជោគជ័យកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
របាយការណ៍វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងគាំទ្រ និងយុទ្ធវិធីថ្មើរជើងឆ្នាំ២០២៣ មានកម្មសិក្សាការីសរុបចំនួន ៣៥០នាក់
+ វគ្គហ្វឹកហ្វឺនបំប៉ន ជំនាញកាំភ្លើងថ្មើជើង សិក្ខាកាម ចំនួន ៥០នាក់ ក្រោយបញ្ចប់វគ្គទទួលបាននិទ្ទេស- និទ្ទេសល្អ ចំនួន ១៩នាក់- និទ្ទេសល្អបង្គួរ ចំនួន ២៦ នាក់- និទ្ទេសមធ្យម ចំនួន ៥ នាក់ ។
+ វគ្គហ្វឹកហ្វឺនបំប៉ន វរសេនាតូចអន្តរាគមន៍ សិក្ខាកាម ចំនួន ៣០០ នាក់ រោយបញ្ចប់វគ្គទទួលបាននិទ្ទេស-និទ្ទេសល្អ ចំនួន ១០២ នាក់- និទ្ទេសល្អបង្គួរ ចំនួន ១៧២ នាក់- និទ្ទេសមធ្យម ចំនួន ២៦ នាក់។ ហ្វឹកហ្វឺនរយៈពេល ៩១ថ្ងៃ ។ សិក្សាខ្លឹមសារមេរៀនមាន ៖ បំប៉នជំនាញកាំភ្លើងគាំទ្រថ្មើរជើង ,យុទ្ធវិធីថ្មើរជើង , អប់រំចិត្តសាស្ត្រ , វិន័យ និងយោធារួម ៕