សម្តេចប្រធានរដ្ឋសភាកម្ពុជា ចូលរួមរំលែកទុក្ខ ជូន ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសនៃប្រទេសចិន ចំពោះមរណភាពរបស់ឯកឧត្តម Li Keqiang អតីតនាយករដ្ឋមន្ត្រីចិន
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូន ឯកឧត្តម Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះមរណភាពរបស់ឯកឧត្តម Li Keqiang អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ៕