**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote

រដ្ឋបាលខេត្តស្ទឹងត្រែង បំភ្លឺជុំវិញករណីការចាត់វិធានការ លើភាពមិនប្រក្រតីនៃការអនុវត្តគម្រោង សាងសង់ផ្លូវនៅឃុំសេកុង និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីបំភ្លឺ ស្ដីពីការចាត់វិធានការ លើភាពមិនប្រក្រតីនៃការអនុវត្តគម្រោង សាងសង់ផ្លូវនៅ ឃុំសេកុង និងឃុំស្រែសំបូរ ក្នុងស្រុកសៀមប៉ាង ។

ការបំភ្លឺរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ធ្វើឡើងបន្ទាប់ពីបានទទួលព័ត៌មានពីភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំសេកុង និងឃុំស្រែសំបូរ ក្នុងស្រុកសៀមប៉ាង រួចមក រដ្ឋបាលខេត្តស្ទឹងត្រែង បានចាត់តាំងក្រុមការងារខេត្តចុះត្រួតពិនិត្យស្រាវជ្រាវករណីអនុវត្តគម្រោងសាងសង់ផ្លូវនៅឃុំសេកុង និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដោយមានការចូលរួមពីក្រុមការងារនៃអគារធិការដ្ឋាន ក្រសួងមហាផ្ទៃ ។

ជាលទ្ធផលឃើញថា ឃុំទាំងពីរមានកំហុសឆ្គងផ្នែកនីតិវិធីមួយចំនួនពាក់ព័ន្ធការបង្កើនតម្លៃឯកត្តានៃការបន្ថែមចំនួនលទ្ធផលកិច្ចសន្យាដែលឃុំ មិន បានអនុលោមទៅតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (PIM) ដើម្បីដោះស្រាយករណីនេះ រដ្ឋបាលខេត្តបានជូនដំណឹងទៅរតនាគារខេត្តដើម្បីបង្កកសាច់ប្រាក់មិនឱ្យទូទាត់សម្រាប់លទ្ធផលនៃការអនុវត្តកិច្ចសន្យា គម្រោងនៅក្នុងឃុំទាំងពីរឡើយ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញផ្នែកនីតិវិធីបច្ចេកទេស។ ទន្ទឹមនេះ រដ្ឋបាលខេត្ត បានចេញ លិខិតលេខ៣១៨/២៣ ស.ជ.ណ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយតម្រូវឱ្យរដ្ឋបាលឃុំទាំងពីរខាងលើ ធ្វើការក តម្រូវកិច្ចសន្យានៃការអនុវត្តគម្រោងរបស់ខ្លួនឱ្យស្របតាមនីតិវិធីដេញថ្លៃដូចមានក្នុងសៀវភៅPIM គឺត្រូវយកតម្លៃឯកត្តាដែល ដេញថ្លៃឈ្នះរបស់ក្រុមហ៊ុនសុធីរាជឃិនស្ត្រាក់សិន ជាមូលដ្ឋានសម្រាប់តម្លៃឯកត្តានៃការបន្ថែមចំនួនលទ្ធផលកិច្ចសន្យា។

តម្លៃកិច្ចសន្យាគម្រោងនៃឃុំទាំងពីរមានទឹកប្រាក់សរុប ៧៨៣.៥១០.០០០រៀល
( ប្រាំពីររយប៉ែតសិបបីលានប្រាំរយដប់ពាន់រៀលគត់ ) ក្នុងនោះ គម្រោងសាងសង់ផ្លូវដីស ក្នុងឃុំសេកុង មានចំនួន ៤៤១.០០០.០០០ រៀល ( បួនរយសែសិបមួយលានរៀលគត់ ) ដោយតម្លៃឯកត្ដាដេញថ្លៃឈ្នះ ៨.៥០០.០០០ រៀល ( ប្រាំបីលានប្រាំរយពាន់រៀលគត់ ) ក្នុងមួយគីឡូម៉ែត្រ និងគម្រោង សាងសង់ផ្លូវដីក្រួសក្រហម ក្នុងឃុំស្រែសំបូរ មានចំនួន ៣៤២.៥១០.០០០ រៀល ( បីរយសែសិបពីរលានប្រាំរយដប់ពាន់រៀលគត់ ) ដោយតម្លៃឯកត្ដាដេញថ្លៃឈ្នះ ១៤.០០០.000 រៀល (ដប់បួនលានរៀលគត់) ក្នុងមួយគីឡូម៉ែត្រ ។ ការអនុវត្តគម្រោងសាងសង់ផ្លូវដីស របស់ឃុំសេកុង សម្រេចបាន ៧៥% នៃកិច្ចសន្យាប្រវែង ១៥គីឡូម៉ែត្រ តែត្រូវបានរដ្ឋបាលខេត្តបង្កកសាច់ប្រាក់នៅរតនាគារខេត្ត ( មិនអោយទូទាត់១០០% ) ។

ចំណែកការសាងសង់ផ្លូវគ្រួសក្រហមរបស់ ឃុំស្រែសំបូ សម្រេចបាន ១០០% នៃកិច្ចសន្យាគម្រោងប្រវែង ១០គីឡូម៉ែត្រ និងបានទូទាត់ ( មុនពេលបង្កកសាច់ប្រាក់ ) បាន ៤០% នៃតម្លៃគម្រោងសរុប ស្មើនឹង ១៣៧.០០០.០០០ រៀល (មួយរយសាបសិបប្រាំពីរលានរៀលគត់ ) និងនៅសល់ ៦០% ស្មើនឹង ២០៥.៥៦០.០០០ រៀល (ពីររយប្រាំលានប្រាំរយហុកសិបពាន់រៀលគត់ )។ ដូច្នេះ ថវិកាគម្រោងសាងសង់ផ្លូវក្នុងឃុំទាំងពីរ ដែលនៅសល់មិនទាន់បានទូទាត់ និងបានបង្កកនៅរតនាគារខេត្ត មានចំនួនសរុប ៦៤៦.៥១០.០០០រៀល ( ប្រាំមួយរយសែសិបប្រាំមួយលានប្រាំរយដប់ពាន់រៀលគត់ ) ។ សូមបញ្ចាក់ថា៖ ករណីនេះមិនបង្កឱ្យមានការបាត់បង់ថវិការដ្ឋដោយការកិបកេង ឬឃុបឃិតដើម្បីប្រយោជន៍បុគ្គលណាមួយ ដូចការចុះផ្សាយកន្លងមករបស់បណ្ដាញសារព័ត៌មានមួយចំនួនតូចថាបានបាត់បង់ថវិកាឃុំរហូត ដល់ ៦០០.០០០.០០០ រៀល ( ប្រាំមួយរយលានរៀល ) នោះឡើយ ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធឱ្យអនុវត្តម៉ឺងម៉ាត់ នីតិវិធីបច្ចេកទេសនៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងទទួលយកនូវរាល់យោបល់ស្ថាបនា ឬការផ្ដល់ព័ត៌មានផ្សេងៗ របស់សាធារណៈជន អ្នកសារព័ត៌មាននានាក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តនឹងបន្តចាត់វិធានការចំពោះមន្ត្រី ក៏ដូចជាក្រុមហ៊ុនពាក់ព័ន្ធដែលមានការធ្វេសប្រហែសបង្កនូវកំហុសឆ្គង និងនាំឱ្យមានភាពមិនប្រក្រតីនេះកើតឡើង តាមច្បាប់ជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង