**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន៖ ឃុំ-សង្កាត់ចំនួន៥០ បានជាប់ជ័យលាភីក្នុងការប្រឡងប្រណាំងមេត្រីភាពបរិស្ថាន

ភ្នំពេញ៖ ឃុំ-សង្កាត់ចំនួន៥០ បានទទួលជ័យលាភីក្នុងការប្រឡងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន សម្រាប់ឆ្នាំ២០២៣នេះ។

តាមការបញ្ជាក់របស់ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ការប្រឡងប្រណាំងជ័យលាភី«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន សម្រាប់ឆ្នាំ២០២៣នេះ មានការដាក់ពាក្យចូលរួមពី ឃុំ-សង្កាត់រហូតដល់២២៥ឃុំ-សង្កាត់ ក្នុងចំណោម ២៥ រាជធានី-ខេត្ត។ ប៉ុន្តែ ឆ្លងតាមរយៈចុះវាយតម្លៃជាក់ស្តែង និងពិគ្រោះយោបល់ចុងក្រោយ គឺមានតែឃុំ-សង្កាត់ចំនួន៥០ប៉ុណ្ណោះ ដែល ត្រូវបានជ្រើសរើសឱ្យជាប់ជ័យលាភី បន្ទាប់ពីឃុំ-សង្កាត់ទាំងនោះ បានរៀបចំអនុវត្តសកម្មភាពឆ្លើយតបនឹងលក្ខណៈសម្បត្តិទី៦ ដែលបានកំណត់ក្នុងគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព គឺភាពមានអនាម័យ សោភ័ណភាព និងបរិស្ថានស្អាត។

ថ្លែងក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន និងការប្រគល់រង្វាន់ជ័យលាភីចលនាប្រឡងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យពង្រីកចលនាមេត្រីបរិស្ថាននេះ ដើម្បីឱ្យបរិស្ថាននៅទូទាំងប្រទេសកម្ពុជាស្អាតប្រកបដោយចីរភាព ដែលធានាដល់ការរស់នៅ និងការទាក់ទាញដល់ភ្ញៀវទេសចរ ក៏ដូចជាការវិនិយោគនានា។

ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញការជឿជាក់ថា ការប្រតិបត្តិមេត្រីបរិស្ថាននៅតាមសហគមន៍ នឹងធ្វើឱ្យសហគមន៍មានអនាម័យ និងសោភ័ណភាពល្អ និងមានបរិស្ថានល្អ ស្របតាមគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំចលនាប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ក្នុងគោលបំណងជំរុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំភូមិ ឃុំ-សង្កាត់ឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានស្អាត។ មួយវិញទៀត ក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយចលនាភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពលើវិស័យបរិស្ថាន ឱ្យកាន់តែទូលំទូលាយ ព្រមទាំងចែករំលែកបទពិសោធន៍នៃការរៀបចំមូលដ្ឋានដល់សាធារណជន និងអាជ្ញាធរមូលដ្ឋានផ្សេងៗ និងបញ្ជ្រាបការយល់ដឹងពីការប្រតិបត្តិមេត្រីបរិស្ថានដល់សាធារណជន ដល់យុវជន ប្រជាសហគមន៍ ឱ្យចូលរួមស្រឡាញ់ធម្មជាតិ អភិរក្សជីវៈចម្រុះ និងចូលរួមកិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ និងការរស់នៅដោយចីរភាព។

ក្រសួងបរិស្ថាន បានចាត់ទុកមេត្រីបរិស្ថានតាមសាលារៀន ទីវត្តអារាម ឃុំ-សង្កាត់ ក្នុងការចូលរួមធ្វើឱ្យការគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង